
ថ្នាក់ដឹកនាំខេត្តសៀមរាប ចូលរួមពិធីប្រគល់ស្ដម្ភរដ្ឋធម្មនុញ្ញចម្លង ពីក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ជូនដល់បណ្ដារាជធានីខេត្ត ដើម្បីតម្កល់ទុកជាមង្គលវត្ថុគោរពច្បាប់កំពូលរបស់ជាតិ
នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦នេះ លោក លី សារី អភិបាលរងខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ និងទទួលស្ដម្ភរដ្ឋធម្មនុញ្ញចម្លងជូនទៅដល់បណ្ដារាជធានីខេត្ត ដាក់តម្កល់ក្នុងសាលាខេត្ត ដែលពិធីនេះធ្វើឡើងនៅទីស្ដីការក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ី សោភា ប្រធានក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ។








