
មន្ទីរផែនការខេត្តសៀមរាប បើកវគ្គបណ្តុះបណ្តាលស្ដីពីការវិភាគស្ថានភាព សម្រាប់រៀបចំកម្មវិធីវិនិយោគ ៣ឆ្នាំរំកិលខេត្ត ឆ្នាំ២០២៧-២០២៩
រដ្ឋបាលខេត្តសៀមរាប និងមន្ទីរផែនការខេត្ត នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦នេះ បានរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់មន្ត្រីបច្ចេកទេស និងមន្ត្រីមកពីមន្ទីរអង្គភាពជុំវិញខេត្ត ស្ដីពីការវិភាគស្ថានភាពសម្រាប់រៀបចំកម្មវិធីវិនិយោគ ៣ឆ្នាំរំកិលខេត្ត ឆ្នាំ២០២៧-២០២៩ ដើម្បីពង្រឹងចំណេះដឹង និងជំនាញដល់មន្ត្រី ដើម្បីធានាបាននូវការរៀបចំផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគប្រកបដោយគុណភាព ប្រសិទ្ធភាព និងភាពច្បាស់លាស់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។








