
គណៈកម្មការរដ្ឋបាលខេត្តសៀមរាប រៀបចំពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យដីធ្លីលក្ខណៈប្រព័ន្ធ នៅក្នុងឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង
នាព្រឹកថ្ងៃ២៩ ខែមិថុនា ឆ្នាំ២០២៦ គណៈកម្មការរដ្ឋបាលខេត្ត និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានសហការជាមួយរដ្ឋបាលស្រុក រៀបចំពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យ នៅបរិវេណវត្តគគីរ ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ដែលមានការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដើម្បីឱ្យប្រជាពលរដ្ឋជាម្ចាស់ដី និងអ្នកពាក់ព័ន្ធ ចូលរួមពិនិត្យ ផ្ទៀងផ្ទាត់ និងកែតម្រូវព័ត៌មានឱ្យបានត្រឹមត្រូវ មុនពេលចេញបណ្ណកម្មសិទ្ធិជូនដល់ពលរដ្ឋ។ ពិធីនេះដែលក្រោមអធិបតីភាពឯកឧត្តម ឡុក ឡងឌី សមាជិកក្រុមប្រឹក្សាខេត្ត លោក ឌី រ៉ាដូ អភិបាលរងខេត្ត និង មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត អាជ្ញាធរមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធជាច្រើនរូបផងដែរ៕ រូបភាព ៖ លោក ឆាន ញ្ញា








