
ស្នាមញញឹមអាជីវករ និងប្រជាពលរដ្ឋ ចំពោះការរៀបចំព្រឹត្តិការណ៍ទេសចរណ៍បរិស្ថានឆ្នាំ ២០២៦ និងបុណ្យដឹងគុណបឹងទន្លេសាប នៅឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប
សូមបញ្ជាក់ថា សមាគមទេសចរណ៍កម្ពុជា(CATA) បានសហការជាមួយ រដ្ឋបាលស្រុកសូទ្រនិគម និងរដ្ឋបាលឃុំ កំពង់ឃ្លាំង រៀបចំកម្មវិធីព្រឹត្តិការណ៍ទេសចរណ៍បរិស្ថានប្រចាំឆ្នាំ ២០២៦ ក្រោមប្រធានបទ “ទស្សនារដូវកាលបៃតង នៅកម្ពុជា” ក្នុងគោលបំណងបញ្ជាបការយល់ដឹងឲ្យកាន់តែខ្លាំងទៅលើការថែរក្សាបរិស្ថានដើម្បីទេសចរណ៍ ផ្សព្វផ្សាយការយល់ដឹងអំពីបញ្ហាសំរាមផ្លាស្ទិកដែលអណ្តែតលើតំបន់បឹងទន្លេសាប ស្របតាមយុទ្ធនាការ “ពន្លក បៃតង” ដើម្បីចូលរួមចំណែកក្នុងការបណ្តុះផ្នត់គំនិតបៃតង និងចក្ខុវិស័យអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាប្រកបដោយ គុណភាព ភាពរស់រវើក ភាពប្រកួតប្រជែង ចីរភាព និងឆ្ពោះទៅកាន់អនាគតថ្មី ដោយឈរលើគោលការណ៍គ្រឹះ “ទេសចរណ៍ផ្សារភ្ជាប់ទឹក ដី និងធម្មជាតិ”សំដៅធ្វើឲ្យឈានមុខប្រកបដោយភាពសម្បូរបែប និងភាពកក់ក្តៅ។










