
ថ្នាក់ដឹកនាំខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅរកការលុបបំបាត់ជំងឺគ្រុនចាញ់
ក្នុងឱកាសដឹកនាំកិច្ចប្រជុំក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត ប្រចាំត្រីមាសទី២ ឆ្នាំ២០២៦ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធក្នុងខេត្ត ត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ក្នុងគោលបំណងធានាបាននូវប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងឆ្ពោះទៅរកការលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងខេត្តសៀមរាបទាំងស្រុង ដើម្បីឈានទៅស្នើសុំវិញ្ញាបនបត្របញ្ជាក់ការលុបបំបាត់ជំងឺគ្រុនចាញ់ពីក្រសួងសុខាភិបាល។








