
ព្រឹត្តិការណ៍ទេសចរណ៍បរិស្ថាន និងបុណ្យដឹងគុណបឹងទន្លេសាប ឆ្នាំ២០២៦ នៅសហគមន៍កំពង់ឃ្លាំង បានបើកជាផ្លូវការ
ព្រឹត្តិការណ៍ទេសចរណ៍បរិស្ថានប្រចាំឆ្នាំ និងបុណ្យដឹងគុណបឹងទន្លេសាប ក្រោមប្រធានបទ «ទស្សនាភូមិភាគបៃតងនៃកម្ពុជា នៅសហគមន៍កំពង់ឃ្លាំង» ត្រូវបានប្រារព្ធឡើងជាផ្លូវការ នៅបរិវេណកំពង់ចម្លងទូកទេសចរណ៍ ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ ដើម្បីលើកកម្ពស់សក្ដានុពលទេសចរណ៍ធម្មជានៅរដូវវស្សា (Green Season) បំផុសចលនាថែរក្សាបរិស្ថាន និងជំរុញជីវភាពប្រជាសហគមន៍។








