
ថ្នាក់ដឹកនាំខេត្តសៀមរាប ជួបពិភាក្សាការងារជាមួយក្រុមជំនាញបេសកកម្ម នៃមូលនិធិរូបិយវត្ថុអន្តរជាតិ ផ្ដោតលើស្ថានភាពសេដ្ឋកិច្ចកម្ពុជា
នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ លោក សុខ ថុល អភិបាលរងខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានដឹកនាំថ្នាក់ដឹកនាំខេត្តមន្ទីរអង្គភាពពាក់ព័ន្ធ ជួបពិភាក្សាការងារជាមួយក្រុមជំនាញបេសកកម្មនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយលោក Jochen M.Schmittman ប្រធានក្រុមជំនាញ IMF Article IV ដើម្បីពិនិត្យលើស្ថានភាពសេដ្ឋកិច្ចក្នុងខេត្តសៀមរាប។








