
ព្រឹត្តិការណ៍ទេសចរណ៍បរិស្ថានឆ្នាំ២០២៦ ក្រោមប្រធានបទ «ទស្សនាកម្ពុជានារដូវកាលបៃតង» សម្រាប់សហគមន៍កំពង់ឃ្លាំង ត្រូវបានបើកជាផ្លូវការហើយ
នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ ព្រឹត្តិការណ៍ទេសចរណ៍បរិស្ថានឆ្នាំ២០២៦ ក្រោមប្រធានបទ «ទស្សនាកម្ពុជានារដូវកាលបៃតង» សម្រាប់សហគមន៍កំពង់ឃ្លាំង ត្រូវបានបើកជាផ្លូវការហើយ ដើម្បីលើកកម្ពស់សក្តានុពលទេសចរណ៍ធម្មជាតិ និងការអភិរក្សបរិស្ថាននៅក្នុងតំបន់។ ព្រឹត្តិការណ៍នេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ទីប្រឹក្សាក្រសួងការពារជាតិ, ប្រធានសមាគមទេសចរណ៍, តំណាងវិស័យឯកជន, អង្គការដៃគូអភិវឌ្ឍន៍ ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងប្រជាសហគមន៍យ៉ាងច្រើនកុះករផងដែរ។










