
គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តសៀមរាប បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២៦
នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គ.ខ.ប.ជ) បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២៦ ដើម្បីលើកឡើងនូវបញ្ហាប្រឈមថ្មីៗដែលបានកើតមានឡើងមកពិភាក្សា ជាពិសេសពាក់ព័ន្ធនឹងល្បិចកលបោកបញ្ឆោតតាមប្រព័ន្ធបច្ចេកវិទ្យា និងការអូសទាញពលករឱ្យធ្វើចំណាកស្រុកដោយប្រថុយប្រថាន។








