
លោកស្រី យង់ ផារី ត្រូវបានផ្ទេរភារកិច្ចទៅជាអភិបាលរងស្រុកស្រីស្នំ ខណៈ លោកស្រី ចាន់ សួយ ត្រូវបានផ្ទេរមកជាអភិបាលរងស្រុកក្រឡាញ់
នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរមុខតំណែង លោកស្រី យង់ ផារី ពីអភិបាលរងស្រុកអង្គរជុំ មកជាអភិបាលរងស្រុកស្នំ និង លោកស្រី ចាន់ សួយ អភិបាលរងស្រុកស្រីស្នំ ទៅជាអភិបាលរងស្រុកក្រឡាញ់។








