
មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ ៖ គ្រោះថ្នាក់ចរាចរណ៍នៅតែជាក្តីកង្វល់ដ៏ធំ ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្គមជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍មិនត្រឹមតែបង្កការខូចខាតដល់ជីវិត និងទ្រព្យសម្បត្តិបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាបន្ទុកដ៏ធ្ងន់ធ្ងរដល់គ្រួសារ និងប៉ះពាល់ដល់ការអភិវឌ្ឍសង្គមជាតិទាំងមូល ប្រការនេះ ទាមទារឱ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នា និងគ្រប់ពេលវេលា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យមកនៅក្នុងកម្រិតទាបបំផុត។








