
កម្ពុជាសម្រេចបានការឯកភាពរួម ជាមួយបណ្តាប្រទេសអាស៊ាន ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការទប់ស្កាត់ និងបោសសម្អាតបទល្មើសឆ្លងដែនគ្រប់ប្រភេទ
ក្រោយបញ្ចប់កិច្ចប្រជុំប្រចាំឆ្នាំថ្នាក់អគ្គនាយកអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន (DGICM) លើកទី២៩ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃកម្ពុជា បានបញ្ជាក់ពីភាពជោគជ័យនៃកិច្ចប្រជុំរយៈពេល៣ថ្ងៃនេះ តាមរយៈមានការគាំទ្រ និងឯកភាពរួមគ្នា ទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ រួមមាន៖បទលើ្មសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀនជាដើម។








