
មន្ត្រីពាក់ព័ន្ធនៃមន្ទីរអង្គភាពក្នុងខេត្តសៀមរាប ចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីកិច្ចគាំពារវិនិយោគិន និងពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យបរធនបាលកិច្ច
នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ និយ័តករបរធនបាលកិច្ច និងរដ្ឋបាលខេត្តសៀមរាប បានសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីកិច្ចគាំពារវិនិយោគិន និងពង្រឹងការអនុវត្តច្បាប់ ក្នុងវិស័យបរធនបាលកិច្ច ពាក់ព័ន្ធនឹងការយកចិត្តទុកដាក់ស្គាល់ អតិថិជនក្នុងវិស័យបរធនបាលកិច្ច ជូនដល់ន្ត្រីមកពីមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្ត។








