
ក្រុមការងារចុះមូលដ្ឋានស្រុកអង្គរធំ ផ្សព្វផ្សាយច្បាប់ ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងច្បាប់ស្ដីពីកាតព្វកិច្ចយោធាជូនពលរដ្ឋ
នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្ដមឧត្ដមសេនីយ៍ទោ ម៉ក់ សីហា អនុប្រធានស្ថាប័នអយ្យការយោធានៃក្រសួងការពារជាតិ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរធំ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងច្បាប់ស្ដីពីកាតព្វកិច្ចយោធាជូនដល់ប្រជាពលរដ្ឋ ដើម្បីបញ្រ្ជាបការយល់ដឹងពីច្បាប់ទាំងពីរនេះ។








