
ព្រៃលំហែកម្សាន្ត និងសួនអាស៊ាន-កូរ៉េ ក្នុងខេត្តសៀមរាប បិទបញ្ចប់គម្រោងដោយជោគជ័យ ត្រៀមបន្តបេសកកម្មអភិរក្ស និងអភិវឌ្ឍន៍ទេសចរណ៍បៃតង
កាលពីរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំសិក្ខាសាលាបញ្ចប់គម្រោងស្ដីពី “ការបង្កើតព្រៃលំហែកម្សាន្ត និងសួនអាស៊ាន-កូរ៉េ” នៅឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីដាក់ចេញនូវគោលដៅយុទ្ធសាស្ត្របន្ត ដើម្បីលើកកម្ពស់ការអភិរក្សព្រៃឈើ និងជីវចម្រុះ ឆ្ពោះទៅរកសុខុមាលភាពសង្គម។








