
មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ លើកទឹកចិត្តដល់មន្ទីរអប់រំខេត្តសៀមរាប និងខេត្តពាក់ព័ន្ធ បន្តជំរុញគាំទ្រការអនុវត្តកម្មវិធីសួនសិក្សា និងផ្ទះបាយសិក្សា ដើម្បីលើកកម្ពស់ការអប់រំដល់កុមារ
មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា បានលើកទឹកចិត្តដល់មន្ទីរអប់រំខេត្តសៀមរាប និងខេត្តពាក់ព័ន្ធដទៃទៀត បន្តជំរុញ គាំទ្រការអនុវត្តកម្មវិធីសួនសិក្សា និងផ្ទះបាយសិក្សា តាមរយៈការប្រើប្រាស់ឯកសារជំនួយសម្រាប់ការដឹកនាំ បង្រៀន ដែលបានអនុញ្ញាតដាក់ឱ្យប្រើប្រាស់នាពេលកន្លងមក ដើម្បីជាប្រយោជន៍ និងលើកកម្ពស់លទ្ធផលសិក្សារបស់សិស្សានុសិស្ស ព្រោះសមិទ្ធផលទាំងនេះជាទ្រព្យដែលមិនអាចកាត់ថ្លៃបានរបស់សាលារៀន សហគមន៍ ដែលនឹងជួយផ្លាស់ប្តូរអនាគតរបស់កុមារកម្ពុជាយើង។








