
អាជ្ញាធរខេត្តសៀមរាប ជំរុញការរៀបចំសួនច្បារ ដាំដើមឈើលម្អ និងបំពាក់ភ្លើងអគ្គិសនីបំភ្លឺ តាមដងស្ទឹង ដើម្បីទាក់ទាញទេសចរ និងការហាត់ប្រាណ
កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពគម្រោងស្តារស្ទឹងសៀមរាប ជំហានទី២ នៅរដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីលើកកម្ពស់សោភ័ណភាពក្នុងក្រុង អាជ្ញាធរខេត្តជំរុញឱ្យមានការរៀបចំសួនច្បារ ការដាំដើមឈើលម្អអមសងខាងផ្លូវតាមបណ្តោយស្ទឹង និងការរៀបចំបណ្តាញអគ្គិសនីបំភ្លឺតាមទីសាធារណៈ។ ក្រៅពីនេះ ក៏មានការស្ថាបនាជញ្ជាំងការពារដីបាក់ ការរៀបចំការ៉ូឡាសម្រាប់ថ្មើរជើង និងគន្លងផ្លូវជិះកង់ ដើម្បីប្រែក្លាយតំបន់នេះទៅជាកន្លែងលំហែកាយ កម្សាន្ត និងហាត់ប្រាណរបស់ប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ។









