
រដ្ឋបាលខេត្តសៀមរាប រៀបចំសិក្ខាសាលាផ្សព្វផ្សាយសៀវភៅសកម្មភាព ស្ដីពីការគាំពារ និងអភិវឌ្ឍន៍កុមារតូច ឆ្នាំ២០២៦-២០២៨
នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តសៀមរាប បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយសៀវភៅផែនការសកម្មភាព ស្ដីពីការគាំពារ និងអភិវឌ្ឍន៍កុមារតូច ឆ្នាំ២០២៦-២០២៨ ក្រោមអធិបតីភាព ឯកឧត្តម លី សំរឹទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ប្រាក់ កុសល អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍន៍កុមារតូច លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប។








