
ជីវិតពិការភាព តែការតស៊ូ ព្យាយាម ពុះពារគ្រប់ឧបសគ្គរហូតទទួលបានជោគជ័យ ជនមានពិការភាព ក្លាយជាគ្រូបង្រៀនភាសាអង់គ្លេស និងកុំព្យូទ័រ នៅវិទ្យាល័យអប់រំពិសេសសៀមរាប
ជីវិតពិការភាព តែការតស៊ូ ព្យាយាម ពុះពារគ្រប់ឧបសគ្គរហូតទទួលបានជោគជ័យ ធ្វើឱ្យ លោក សឿន វណ្ណស័ក្តិ ដែលជាជនមានពិការភាព ក្លាយជាគ្រូបង្រៀនភាសាអង់គ្លេស និងកុំព្យូទ័រ នៅវិទ្យាល័យអប់រំពិសេសសៀមរាប។ លោកបានលើកទឹកចិត្តដល់ជនមានពិការភាពទាំងអស់ ខិតខំស្វែងរកជំនាញមួយក្នុងខ្លួន ដើម្បីជួយខ្លួនឯង និងសូមឱ្យអាណាព្យាបាលដែលមានកូនជាជនពិការ ត្រូវជំរុញឱ្យពួកគាត់ទទួលបានការអប់រំ ព្រោះមានតែការអប់រំទេ ទើបអាចជួយពួកគេឱ្យមានអនាគតភ្លឺស្វាងបាន។










