
គម្រោងសាងសង់ផ្លូវកៅស៊ូមួយខ្សែ ក្នុងសង្កាត់នគរធំ ក្រុងសៀមរាប ត្រូវបានបញ្ចប់ការដេញថ្លៃប្រកបដោយជោគជ័យ
គម្រោងសាងសង់ផ្លូវកៅស៊ូ DBST មួយខ្សែ ប្រវែងជាង១គីឡូម៉ែត្រ រួមទាំងបំពាក់សូឡាបំភ្លឺផ្លូវ ក្នុងសង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានបញ្ចប់ការដេញថ្លៃប្រកបដោយជោគជ័យ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦នេះ ដោយមានការចូលរួមពី មន្ត្រីបច្ចេកទេសខេត្ត គណៈកម្មការលទ្ធកម្មសង្កាត់ ក្រុមហ៊ុនម៉ៅការ អ្នកសារព័ត៌មាន រួមនឹងអ្នកពាក់ព័ន្ធផ្សេងទៀត។








