
កម្ពុជាធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រចាំឆ្នាំថ្នាក់អគ្គនាយកអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន លើកទី២៩ ផ្តោតលើការធ្វើបរិវត្តកម្មឌីជីថល និងការពង្រឹងសន្តិសុខតំបន់អាស៊ាន
នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃកម្ពុជា បានបើកកិច្ចប្រជុំប្រចាំឆ្នាំថ្នាក់អគ្គនាយកអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន (DGICM) លើកទី២៩ ក្រោមប្រធានបទ “ការធ្វើបរិវត្តកម្មឌីជីថល និងនវានុវត្តន៍ធនធានមនុស្ស ឆ្ពោះទៅកាន់តំបន់អាស៊ានដែលមានសុវត្ថិភាព និងសមាហរណកម្ម” ដែលប្រធានបទនេះមានភាពចាំបាច់ក្នុងបរិបទបច្ចុប្បន្ន ដែលបទល្មើសឆ្លងដែនកាន់តែមានលក្ខណៈស្មុគស្មាញ និងមានការប្រើប្រាស់បច្ចេកវិទ្យាទំនើប។








