
សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ទទួលបានសមិទ្ធផលថ្មីផ្លូវបេតុងមួយខ្សែ
ប្រជាពលរដ្ឋក្នុងសង្កាត់ទឹកវិល ខេត្តសៀមរាប បានសម្តែងការពេញចិត្ត និងកោតសរសើរយ៉ាងខ្លាំង ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់។ តាមរយៈការដាក់ចេញនូវយុទ្ធនាការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធយ៉ាងឆាប់រហ័ស ដូចជាការស្ថាបនាផ្លូវបេតុងថ្មី និងការបំពាក់ភ្លើងបំភ្លឺតាមដងផ្លូវ បានធ្វើឱ្យការរស់នៅរបស់ប្រជាពលរដ្ឋកាន់តែងាយស្រួល មានសុវត្ថិភាព និងប្រកបដោយសោភ័ណភាពខ្ពស់។










