
ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តសៀមរាប បានចាត់ក្រុមការងារនាំយកថវិការបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ចំនួន ១២ ០០០ ០០០រៀល ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ចំនួន៣គ្រួសារ
នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តសៀមរាប បានចាត់ក្រុមការងារនាំយកថវិការបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ចំនួន ១២ ០០០ ០០០រៀល ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ចំនួន៣គ្រួសារក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ៤ ០០០ ០០០រៀល។ ឆ្លៀតក្នុងឱកាសដ៏សែនក្រៀមក្រំបំផុតនោះ ក្រុមការងារក៏បានសំណេះសំណាលរំលែកទុក្ខ និងអាននូវលិខិតចូលរួមមរណទុក្ខរបស់ សម្ដេចប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជាកិច្ចចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពផងដែរ៕










