
ថ្នាក់ដឹកនាំខេត្តសៀមរាប ជំរុញឱ្យវិទ្យាស្ថានជំនាញទាំងពីរក្នុងខេត្ត ត្រូវពង្រឹងសមត្ថភាពគ្រូ និងធ្វើទំនើបកម្មកម្មវិធីបង្រៀន ដើម្បីឆ្លើយតបនឹងទីផ្សារការងារ
ថ្នាក់ដឹកនាំខេត្តសៀមរាប បានជំរុញដល់វិទ្យាស្ថានបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈទាំងពីរក្នុងខេត្ដ ត្រូវជំរុញគ្រូបច្ចេកទេសឱ្យបង្កើនការសិក្សាស្រាវជ្រាវ និងត្រូវសហការជាមួយបណ្តាសហគ្រាស គ្រឹះស្ថាន វិស័យឧស្សាហកម្ម ដើម្បីទទួលបាននូវចំណេះដឹងថ្មីៗ ទាក់ទងនឹងបច្ចេកវិទ្យាចុងក្រោយ ដែលជាតម្រូវការការងារជាក់ស្ដែងហើយធ្វើការផ្ទេរចំណេះដឹងទាំងនោះ តាមវិធីសាស្ត្របង្រៀនថ្មី ប្រកបដោយប្រសិទ្ធភាព ក្នុងការជួយបង្ហាត់បង្រៀនដល់សិស្សឱ្យងាយយល់ ស្រួលចាំ ឆាប់ចេះ និងអាចអនុវត្តបានប្រកបដោយគុណភាពខ្ពស់។










