
រដ្ឋបាលក្រុងសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុង អាណត្តិទី៤ ឆ្នាំ២០២៦ ដើម្បីប្រមូលរាល់សំណូមពររបស់ប្រជាពលរដ្ឋ
នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ រដ្ឋបាលក្រុងសៀមរាប បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុង អាណត្តិទី៤ ឆ្នាំ២០២៦ ដើម្បីប្រមូលរាល់ក្ដីកង្វល់ និងតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានយកមកធ្វើការដោះស្រាយ ដែលវេទិកានេះដឹកនាំដោយ លោកស្រី មឿង សុផល្លា ប្រធានក្រុមប្រឹក្សាក្រុង និង លោក នួន ពុទ្ធារ៉ា អភិបាលក្រុង ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត តំណាងនាំមន្ទីរអង្គភាព ក្រុមប្រឹក្សាសង្កាត់ មេភូមិ និងប្រជាពលរដ្ឋមកពីទាំង ១២សង្កាត់។










