
សិល្បករ សិទ្ធ ឃន ចាប់ជំនាញគំនូរបុរាណខ្មែរមរតកដូនតា ក្លាយទៅជាអាជីពចិញ្ចឹមជីវិត និងរួមចំណែកនាំវប្បធម៌ខ្មែរឱ្យពិភពលោកបានស្គាល់
គំនូរបុរាណខ្មែរ គឺជាសិល្បៈដ៏សំខាន់មួយដែលឆ្លុះបញ្ចាំងពីជំនឿ និងជីវភាពរស់នៅ ដោយគំនូរទាំងនោះច្រើនតែបង្ហាញជារូបភាព សត្វ មនុស្ស ទេព ប្រាសាទ រឿងរ៉ាវសាសនា ឬទិដ្ឋភាពជីវភាពប្រជាជន ដែលត្រូវបានគូរលើក្រាំងសម្រាប់កត់ត្រាតម្រា ឬគម្ពីរ ដែលសិល្បៈនេះមិនត្រឹមតែជាការតុបតែងប៉ុណ្ណោះទេ ប៉ុន្តែជាឧបករណ៍កត់ត្រាប្រវត្តិសាស្ត្រ និងទស្សនវិជ្ជាខ្មែរដ៏សំខាន់ ស្របពេលដែលសិល្បៈនេះនៅពេលបច្ចុប្បន្ន មួយចំនួនបានវិវត្តទៅជាការគូរតាមបែបឌីជីថល។










