ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ណែនាំមន្ត្រីជំនាញពង្រឹងការត្រួតពិនិត្យស្ថានីយប្រេងឥន្ធនៈ និងសិប្បកម្មផលិតចំណីរអាហារ ដើម្បីធានាសុវត្ថិភាព និងផលប្រយោជន៍ប្រជាពលរដ្ឋ
ក្នុងឱកាសដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៣០ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៦ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានផ្ដល់ណែនាំយ៉ាងម៉ឺងម៉ាត់ដល់គ្រប់មន្ទីរអង្គភាពពាក់ព័ន្ធ ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់លើការត្រួតពិនិត្យ និងតាមដានសកម្មភាពអាជីវកម្មប្រេងឥន្ធនៈ និងសិប្បកម្ម សហគ្រាសផលិតផលនានា ដើម្បីការពារផលប្រយោជន៍ និងសុខភាពរបស់ប្រជាពលរដ្ឋ។