
សិប្បកម្មជាលខ្មែរ ក្នុងសង្កាត់ទឹកវិល បាននិងកំពុងផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសស្រ្តីមេផ្ទះ និងពលរដ្ឋវ័យចំណាស់
បច្ចុប្បន្នសិប្បកម្មជាលខ្មែរ ដែលផលិតចេញពីវល្លិរពាក់ ឫស្សី ផ្អាវ ស្ថិតក្នុងភូមិទឹកវិល សង្កាត់ទឹកវិល ក្រុង/ខេត្តសៀមរាប កំពុងមានការរីកចម្រើនជាបន្ដបន្ទាប់ តាមរយៈការបញ្ជាទិញពីអតិថិជនពីគ្រប់ទិសទី ក្នុងស្មារតីលើកស្ទួយផលិតផលក្នុងស្រុក ខណៈអាជីវកម្មនេះ បានផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន អាចបង្កើនប្រាក់ចំណូលប្រចាំថ្ងៃថែមទៀតផង។










