
ទិដ្ឋភាពថ្ងៃរៀបលិចនៅទន្លេអុំ៖ ពន្លឺពណ៌មាសលើផ្ទៃទឹក បង្កើតបានជាផ្ទាំងទស្សនីយភាពដ៏ជក់ចិត្ត
ទិដ្ឋភាពថ្ងៃរៀបលិចនៅទន្លេអុំ! ពេលព្រះអាទិត្យចាប់ផ្ដើមលិចបន្តិចម្ដងៗ ពន្លឺពណ៌មាសបានចាំងឆ្លុះលើផ្ទៃទឹកទន្លេអុំ បង្កើតបានជាទេសភាពដ៏ស្រស់ស្អាត និងស្ងប់ស្ងាត់គួរឱ្យចង់គយគន់។ ខ្យល់ត្រជាក់បក់ប៉ះស្លឹកឈើ រួមជាមួយទេសភាពធម្មជាតិជុំវិញ បានធ្វើឱ្យទីកន្លែងមួយនេះ ក្លាយជាគោលដៅដ៏ល្អសម្រាប់ការសម្រាកលំហែកាយ និងថតរូបអនុស្សាវរីយ៍។










