កិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់រដ្ឋបាលខេត្តសៀមរាប

កិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់រដ្ឋបាលខេត្តសៀមរាប

នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ យូ សុភា សមាជិកក្រុមប្រឹក្សាខេត្ដ និងជាអនុប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្ដី និងកុមារនៃរដ្ឋបាលខេត្ដសៀមរាប និងលោក សុខ ថុល អភិបាលរងខេត្ដ និងជាប្រធានក្រុមការងារកសាងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខេត្ដ បានដឹកនាំបើកកិច្ចប្រជុំផ្សព្វផ្សាយ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ដើម្បីធានាថាការអភិវឌ្ឍនៅថ្នាក់ក្រោមជាតិមានភាពស៊ីសង្វាក់គ្នា ប្រកបដោយប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។ លោក សុខ ថុល មានប្រសាសន៍ថា ការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត គឺជាការដែលធ្វើឱ្យខ្លឹមសារនៃផែនការអភិវឌ្ឍន៍ខេត្ត ទៅជាសកម្មភាព ឬសេវាជាក់ស្ដែង ដោយមានភ្ជាប់នូវចំណាយមូលនិធិ សំដៅលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងកិច្ចអភិវឌ្ឍនៅក្នុងខេត្តសម្រាប់រយៈពេលបីឆ្នាំ និងធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ។ កម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ឆ្លុះបញ្ចាំងពីគម្រោង ឬសេវាជាអាទិភាព និងតម្លៃតាមបណ្តាឆ្នាំនីមួយៗ ក្នុងរយៈពេលបីឆ្នាំ ស្របនឹងក្របខ័ណ្ឌចំណាយរយៈពេលមធ្យមរបស់រដ្ឋបាលខេត្ត។ គម្រោងសកម្មភាពវិនិយោគ គឺជាគម្រោង សកម្មភាពត្រូវចំណាយមូលនិធិដោយមានពេលចាប់ផ្តើម និងពេលបញ្ចប់ច្បាស់លាស់ ដែលរៀបចំឡើងដើម្បីបង្កើតទ្រព្យសម្បត្តិសាធារណៈ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងអរូបវន្ត និងសេវាកម្មសម្រាប់ឆ្លើយតបតាមតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋ។ លោក សុខ ថុល មានប្រសាសន៍ទៀតថា ការកសាងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីទិន្នន័យនៃគម្រោង វិនិយោគសាធារណៈ ដែលមានអាទិភាពខ្ពស់របស់ក្រសួង ស្ថាប័នសម្រាប់អនុវត្ត ដើម្បីចូលរួមចំណែកសម្រេចបានគោលនយោបាយអាទិភាពនានា ដែលមានចែងនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងដើម្បីជាធាតុចូលសម្រាប់រៀបចំក្របខ័ណ្ឌ ហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមឆ្នាំ២០២៧-២០២៩ ក្របខ័ណ្ឌថវិការយៈពេលមធ្យមឆ្នាំ២០២៧-២០២៩ ផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៧-២០២៩ និងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧។ លោកអភិបាលរងខេត្ត បានបន្ដថា កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៧-២០២៩ បានឆ្លុះបញ្ចាំងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលរួមគ្នា ដើម្បីធានាថាធនធានជាតិ និងហិរញ្ញប្បទានកិច្ចសហប្រតិបត្តិការអភិវឌ្ឍ ត្រូវបានកៀរគរហើយធ្វើការវិភាជដែលអាចនាំមកនូវផលជះជាអតិបរិមា សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងដើម្បីពង្រឹងប្រសិទ្ធភាព សក្តិសិទ្ធិភាព និងតម្លាភាពនៃការគ្រប់គ្រងការវិនិយោគសាធារណៈ។ លោកក៏បានសង្កត់ធ្ងន់ថា កិច្ចប្រជុំនាពេលនេះដែរ មានគោលដៅប្រែក្លាយផែនការអភិវឌ្ឍន៍ដែលជាក្រដាសស្នាម ឱ្យទៅជាគម្រោងវិនិយោគជាក់ស្តែង ដែលមានថវិកាគាំទ្រច្បាស់លាស់ ក្នុងគោលបំណងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋានប្រកបដោយចីរភាព៕ អត្ថបទ និងរូបភាព៖ លោក អោត រត់ កែសម្រួល៖ លោក អ៊ុន ណារាជ្យ

ព័ត៌មានពាក់ព័ន្ធ

ការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយពីតួនាទីភារកិច្ច ការិយាល័យប្រជាពលរដ្ឋ និងកម្មវិធី “មតិយើង” ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន
ព័ត៌មានជាតិ
ការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយពីតួនាទីភារកិច្ច ការិយាល័យប្រជាពលរដ្ឋ និងកម្មវិធី “មតិយើង” ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន
នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦នេះ ការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប បានបន្តចុះផ្សព្វផ្សាយពីតួនាទី ភារកិច្ចការិយាល័យប្រជាពលរដ្ឋ និងកម្មវិធីប្រើប្រាស់ទូរស័ព្ទដៃ “មតិយើង” ជូនអាជ្ញាធរ និងប្រជាពលរដ្ឋក្នុងក្រុងសៀមរាប និង ស្រុកស្វាយលើ ក្នុងន័យដើម្បីជំរុញការផ្តល់សេវាជូនដល់ប្រជាពលរដ្ឋឱ្យកាន់តែល្អ ងាយស្រួល និងលឿនរហ័ស។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
អ្នកស្រី សេង ប៉ុញ រស់នៅក្នុងសង្កាត់បល្ល័ង្ក បន្តអភិរក្សរបរធ្វើ “សំបកណែម” តាមបែបបុរាណ រកចំណូលជួយទ្រទ្រង់ជីវភាពគ្រួសារ
ព័ត៌មានជាតិ
អ្នកស្រី សេង ប៉ុញ រស់នៅក្នុងសង្កាត់បល្ល័ង្ក បន្តអភិរក្សរបរធ្វើ “សំបកណែម” តាមបែបបុរាណ រកចំណូលជួយទ្រទ្រង់ជីវភាពគ្រួសារ
អ្នកស្រី សេង ប៉ុញ មានទីលំនៅក្នុងភូមិធ្លកកំបុក សង្កាត់បល្ល័ង្ក ក្រុងរុនតាឯកតេជោសែន បានកំពុងបន្តប្រកបរបរធ្វើសំបកណែម តាមបែបបុរាណជារៀងរាល់ថ្ងៃ ក្រៅពីអាចរកចំណូលជួយទ្រទ្រង់ជីវភាពគ្រួសារ ក៏ដើម្បីរួមចំណែកថែរក្សាមរតក និងប្រពៃណីដ៏ចំណាស់របស់ដូនតាមិនឱ្យបាត់បង់។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបើកវេទិកាអភិបាលកិច្ចល្អ ដែលជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈ លើកទី២៣
ព័ត៌មានជាតិ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបើកវេទិកាអភិបាលកិច្ចល្អ ដែលជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈ លើកទី២៣
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីបើកវេទិកាអភិបាលកិច្ចល្អ ដែលជាព្រឹត្តិការណ៍អម នៃកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈ លើកទី២៣ (23rd ACCSM) និងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានបូកបី ស្តីពីកិច្ចការមុខងារសាធារណៈលើកទី៨ (8th ACCSM+3) នៅខេត្តសៀមរាប។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
កូនត្រីពូជជាង ១ម៉ឺនក្បាល ត្រូវបានលែងចូលត្រពាំងហែរផ្កា ដើម្បីរួមចំណែកអភិរក្ស និងបង្កើនធនធានជលផល
ព័ត៌មានជាតិ
កូនត្រីពូជជាង ១ម៉ឺនក្បាល ត្រូវបានលែងចូលត្រពាំងហែរផ្កា ដើម្បីរួមចំណែកអភិរក្ស និងបង្កើនធនធានជលផល
នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប សហការនឹងរដ្ឋបាលក្រុងសៀមរាប និងអង្គការអ្នកត្រួសត្រាយនៃកម្ពុជា ក្រោមគម្រោងពង្រឹងសមត្ថភាពសហគមន៍ក្នុងការគ្រប់គ្រង់ធនធានជលផលទឹកសាបប្រកបដោយនិរន្ដភាព បានលែងកូនត្រីពូជចម្រុះ ១៤ ០០០ក្បាល ចូលត្រពាំងហែរផ្កា សង្កាត់ជ្រាវ ក្រុងសៀមរាប ដើម្បីរួមចំណែកក្នុងការអភិរក្ស និងបង្កើនធនធានជលផល សម្រាប់អ្នកជំនាន់ក្រោយ។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
អាជ្ញាធរខេត្តសៀមរាប ចាត់ទុកការលើកកម្ពស់គុណភាព ស្តង់ដារ និងការច្នៃប្រឌិតវេចខ្ចប់ ជាកត្តាជួយឱ្យផលិតផលអាចឈរជើងបានយ៉ាងរឹងមាំ និងទទួលបានការគាំទ្រពីអតិថិជន
ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប ចាត់ទុកការលើកកម្ពស់គុណភាព ស្តង់ដារ និងការច្នៃប្រឌិតវេចខ្ចប់ ជាកត្តាជួយឱ្យផលិតផលអាចឈរជើងបានយ៉ាងរឹងមាំ និងទទួលបានការគាំទ្រពីអតិថិជន
អាជ្ញាធរខេត្តសៀមរាប បានគូសបញ្ជាក់ថា ការលើកកម្ពស់គុណភាព ស្ដង់ដារ និងការច្នៃប្រឌិតលើការវេចខ្ចប់ គឺជាកត្តាសំខាន់បំផុតអាជួយឱ្យផលិតផលក្នុងស្រុកអាចឈរជើងបានយ៉ាងរឹងមាំ និងទទួលបានការគាំទ្រកាន់តែច្រើនពីអតិថិជន ស្របពេលដែលការប្រកួតប្រជែងនៅលើទីផ្សារបច្ចុប្បន្ន មានលក្ខណៈកាន់តែខ្លាំងក្លា និងស្មុគស្មាញ ដែលទាមទារឱ្យអាជីវករ និងម្ចាស់ផលិតផលត្រូវតែមានការអភិវឌ្ឍខ្លួនឥតឈប់ឈរ។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈកម្ពុជា បានអញ្ជើញជាអធិបតី បើកវេទិកាអភិបាលកិច្ចល្អ ដែលជាព្រឹត្តិការណ៍អម នៃកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន

ស្ដីកិច្ចការមុខងារសាធារណៈ លើកទី២៣ (23rd ACCSM) និងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានបូកបី ស្ដីកិច្ចការមុខងារសាធារណៈ លើកទី៨ (8th ACCSM+3) ដោយមានការចូលរួមពីបណ្ដាមន្ត្រីជាន់ខ្ពស់នៃប្រទេសជាសមាជិកអាស៊ាន អាស៊ានបូកបី និងអគ្គលេខាធិការរងអាស៊ាន ព្រមទាំងថ្នាក់ដឹកនាំនៃបណ្ដាក្រសួងស្ថាប័ននានារបស់ព្រះរាជាណាចក្រកម្ពុជា។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត

ព័ត៌មានថ្មីៗ

វីដេអូបទយកការណ៍៖ ប្រជាពលរដ្ឋក្នុងឃុំមានជ័យ ស្រុកប្រាសាទបាគង សម្តែងនូវក្តីសប្បាយរីករាយ ដែលបានទទួលនូវសមិទ្ធផលផ្លូវថ្មីមួយខ្សែ និងបានសម្រួលដល់ការធ្វើដំណើរ កាត់បន្ថយនូវគ្រោះថ្នាក់ជាយថាហេតុ
បទយកការណ៍

វីដេអូបទយកការណ៍៖ ប្រជាពលរដ្ឋក្នុងឃុំមានជ័យ ស្រុកប្រាសាទបាគង សម្តែងនូវក្តីសប្បាយរីករាយ ដែលបានទទួលនូវសមិទ្ធផលផ្លូវថ្មីមួយខ្សែ និងបានសម្រួលដល់ការធ្វើដំណើរ កាត់បន្ថយនូវគ្រោះថ្នាក់ជាយថាហេតុ

បទយកការណ៍៖ ប្រជាពលរដ្ឋក្នុងឃុំមានជ័យ ស្រុកប្រាសាទបាគង សម្តែងនូវក្តីសប្បាយរីករាយ ដែលបានទទួលនូវសមិទ្ធផលផ្លូវថ្មីមួយខ្សែ និងបានសម្រួលដល់ការធ្វើដំណើរ កាត់បន្ថយនូវគ្រោះថ្នាក់ជាយថាហេតុ

មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
វីដេអូ៖ មុខរបរធ្វើ «សំបកណែម»​ ​ជាមុខរបរតពី​ដូនតា​ ​ដែល​​​​គ្រួសារអ្នកស្រី សេង ប៉ុញ ​​​នៅ​​​ភូមិធ្លកកំបុក ​​​សង្កាត់បល្ល័ង្ក ​​​ក្រុ​​​ង​​​រុ​​​ន​​​តា​ឯ​ក​តេ​​​ជោ​សែន​​ ​​នៅ​​​តែ​តស៊ូរក្សារបរនេះ​ ទោះ​បីជា​​ទទួលបានចំណូលទាប ​និ​​​ង​​​នឿយហត់ខ្លាំង
មាតិកា

មុខរបរធ្វើ «សំបកណែម»​ ​ជាមុខរបរតពី​ដូនតា​ ​ដែល​​​​គ្រួសារអ្នកស្រី សេង ប៉ុញ ​​​នៅ​​​ភូមិធ្លកកំបុក ​​​សង្កាត់បល្ល័ង្ក ​​​ក្រុ​​​ង​​​រុ​​​ន​​​តា​ឯ​ក​តេ​​​ជោ​សែន​​ ​​នៅ​​​តែ​តស៊ូរក្សារបរនេះ​ ទោះ​បីជា​​ទទួលបានចំណូលទាប ​និ​​​ង​​​នឿយហត់ខ្លាំង

មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយពីតួនាទីភារកិច្ច ការិយាល័យប្រជាពលរដ្ឋ និងកម្មវិធី “មតិយើង” ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន
ព័ត៌មានជាតិ

ការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយពីតួនាទីភារកិច្ច ការិយាល័យប្រជាពលរដ្ឋ និងកម្មវិធី “មតិយើង” ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន

នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦នេះ ការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប បានបន្តចុះផ្សព្វផ្សាយពីតួនាទី ភារកិច្ចការិយាល័យប្រជាពលរដ្ឋ និងកម្មវិធីប្រើប្រាស់ទូរស័ព្ទដៃ “មតិយើង” ជូនអាជ្ញាធរ និងប្រជាពលរដ្ឋក្នុងក្រុងសៀមរាប និង ស្រុកស្វាយលើ ក្នុងន័យដើម្បីជំរុញការផ្តល់សេវាជូនដល់ប្រជាពលរដ្ឋឱ្យកាន់តែល្អ ងាយស្រួល និងលឿនរហ័ស។

មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
វីដេអូ៖ បទយកការណ៍៖ មន្រ្តីជំនាញមន្ទីរអប់រំខេត្តសៀមរាប ណែនាំដល់បេក្ខជនត្រៀបប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ស្ដាប់តាមការណែនាំរបស់គណៈគ្រូបង្រៀនឱ្យបានខ្ជាប់ខ្ជួន ចៀសវាងប៉ះពាល់ដល់ដំណើរការប្រឡងរបស់ខ្លួន

បទយកការណ៍៖ មន្រ្តីជំនាញមន្ទីរអប់រំខេត្តសៀមរាប ណែនាំដល់បេក្ខជនត្រៀបប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ស្ដាប់តាមការណែនាំរបស់គណៈគ្រូបង្រៀនឱ្យបានខ្ជាប់ខ្ជួន ចៀសវាងប៉ះពាល់ដល់ដំណើរការប្រឡងរបស់ខ្លួន

មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត