![[English Below] សេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំបច្ចេកទេស លើកទី៤២ នៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក](/_next/image?url=https%3A%2F%2Fcmp.obsv3.kh-gov-1.mptccloud.gov.kh%2Fuploads%2F1337a916-c0f7-45cc-98ba-adf386cfc3db.webp&w=3840&q=75)
[English Below] សេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំបច្ចេកទេស លើកទី៤២ នៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក
អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរជាតិសំបូរព្រៃគុក បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំបច្ចេកទេសលើកទី៤២ នៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក ដែលបានប្រព្រឹត្តទៅនៅខេត្តសៀមរាប។ លទ្ធផលសំខាន់ៗរួមមាន៖ ការសម្តែងក្តីបារម្ភលើផលប៉ះពាល់ដល់បេតិកភណ្ឌពីការប៉ះទង្គិចគ្នានៅតាមព្រំដែនកម្ពុជា-ថៃ, ការបន្តគាំទ្រថវិកា ៩០០,០០០ ដុល្លារ ពីជប៉ុនសម្រាប់ប្រាសាទបាយ័ន និង ២៥០,០០០ ដុល្លារ ពីអាមេរិកសម្រាប់ប្រាសាទភ្នំបាខែង។ ក្រៅពីនេះ គម្រោងជួសជុលប្រាសាទមេបុណ្យខាងលិច (ឧបត្ថម្ភដោយបារាំង ១២លានអឺរ៉ូ) នឹងត្រូវបញ្ចប់ និងសម្ពោធក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ ស្របពេលជាមួយគ្នានឹងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។ កិច្ចប្រជុំក៏បានបង្ហាញពីវឌ្ឍនភាពលើការរៀបចំផែនការគ្រប់គ្រងដីធ្លី សំណង់ និងការគ្រប់គ្រងទឹកក្នុងតំបន់អង្គរផងដែរ។











