
ប្រជាពលរដ្ឋនៅភូមិស្វាយ ឃុំត្រីញ័រ ស្រុកពួក ទទួលបានសមិទ្ធផលថ្មីផ្លូវមួយខ្សែ តាមរយៈគម្រោងមូលនិធិឃុំ។
ប្រជាពលរដ្ឋបានបង្ហាញការសាទរ និងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល អាជ្ញាធរខេត្តសៀមរាប ព្រមទាំងអាជ្ញាធរមូលដ្ឋាន ដែលបានសាងសង់ផ្លូវថ្មីនេះឡើង ជាផ្លូវដីសក្រាលក្រួស ប្រវែង ១គីឡូម៉ែត្រ បានជួយសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនកសិផល លើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។










