
មជ្ឈមណ្ឌលសិប្បកម្មកម្ពុជាសច្ចៈ (Satcha) បានរួមចំណែកថែរក្សា និងលើកកម្ពស់អត្តសញ្ញាណជាតិ
អញ្ជើញមកទស្សនាកម្សាន្តដោយឥតគិតថ្លៃ!នៅមជ្ឈមណ្ឌលសិប្បកម្មកម្ពុជាសច្ចៈ (Satcha) ដែលនៅទីនេះបានរួមចំណែកថែរក្សា និងលើកកម្ពស់អត្តសញ្ញាណជាតិ តាមរយៈស្នាដៃសិប្បកម្មដែលច្នៃឡើងដោយដៃផ្ទាល់ពីបងប្អូនសិប្បករខ្មែរក្នុងទឹកដីខេត្តសៀមរាប។ សច្ចៈ មានវត្ថុអនុស្សាវរីយ៍ដ៏ប្រណីត និងភេសជ្ជៈ អមដោយបរិយាកាសដ៏ស្រស់ស្អាត ដែលផ្សារភ្ជាប់ជាមួយធម្មជាតិដ៏ត្រជាក់ភ្នែក។ ការគាំទ្ររបស់ពុកម៉ែបងប្អូន គឺជាការចូលរួមថែរក្សាវប្បធម៌ខ្មែរ និងបង្កើតចំណូលសេដ្ឋកិច្ចដ៏សំខាន់សម្រាប់សិប្បករក្នុងមូលដ្ឋានផងដែរ។










