
គំនូរខ្មែរមិនត្រឹមតែជាស្នាដៃសិល្បៈ ប៉ុន្តែជា «ដួងព្រលឹងជាតិ» ដែលតភ្ជាប់ពីជំនឿក្នុងព្រះវិហារ និងភាពរុងរឿងនៃប្រាសាទបុរាណ មកដល់ជីវភាពរស់នៅដ៏រស់រវើករបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា
ការបន្តវេនពីជំនាន់មួយទៅជំនាន់មួយ គឺជារឿងសំខាន់ លោកគ្រូ ស៊ឹប ខូន ដែលបានលះបង់ពេលវេលាជាង ២០ ឆ្នាំ ក្នុងអាជីពជាជាងគំនូរ ហើយបច្ចុប្បន្នបានក្លាយជា «គ្រូបង្រៀនគំនូរ»។ តាមរយៈការផ្ទេរចំណេះដឹង លោកគ្រូមិនត្រឹមតែអាចរកចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារឱ្យមានភាពធូរធារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចលករដ៏សំខាន់ក្នុងការថែរក្សាអត្តសញ្ញាណខ្មែរ ដើម្បីបន្តចែកចាយភាពស្រស់ស្អាតនៃព្រលឹងជាតិទៅកាន់ពិភពលោក។










