
នៅក្នុងបរិយាកាសដ៏សប្បាយរីករាយ នៃកម្មវិធីបើកព្រឹត្តិការណ៍ទេសចរណ៍បរិស្ថានប្រចាំឆ្នាំ ២០២៦ នៅសហគមន៍ទេសចរកំពង់ភ្លុក ខេត្តសៀមរាប
លោកអ្នកនឹងបានសប្បាយរីករាយជាមួយកម្មវិធីកម្សាន្តជាច្រើន ព្រមទាំងបានស្វែងយល់ពីសក្តានុពលទេសចរណ៍ធម្មជាតិ វប្បធម៌ និងជីវភាពរស់នៅដ៏ប្លែកភ្នែករបស់ប្រជាសហគមន៍ជុំវិញបឹងទន្លេសាប។ រដ្ឋបាលខេត្តសៀមរាបមាន រៀបចំព្រឹត្តិការណ៍ទេសចរណ៍បរិស្ថានប្រចាំឆ្នាំ២០២៦ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៦ -០៧ ខែមិថុនា ឆ្នាំ២០២៦ នៅសហគមន៍កំពង់ភ្លុក ដែលព្រឹត្តិការណ៍នេះ មានការរៀបចំកម្មវិធីទាំងបែបសាសនា និងកម្មវិធីកម្សាន្តសប្បាយៗតាមបែបវប្បធម៌ក្នុងសហគមន៍ជាច្រើន ដើម្បីជាការអប់រំ បញ្ជាបការយល់ដឹងដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងសហគមន៏ចូលរួមក្នុងកិច្ចការបរិស្ថានអោយបានស្អាតជាប្រចាំ ។










