
ខេត្តសៀមរាប មានយុវជនស្ម័គ្រចិត្តជិត ២ ០០០នាក់ បានដាក់ពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា តាមរយៈមូលដ្ឋានកងរាជអាវុធហត្ថ
ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋខ្មែរ ក្នុងស្មារតីស្នេហាជាតិមាតុភូមិ យុវជន យុវនារីរស់នៅក្នុងខេត្តសៀមរាប ចំនួន ១ ៧២២នាក់ ក្នុងនោះមាន ស្រី៣០៩នាក់ បានស្ម័គ្រចិត្តដាក់ពាក្យបំពេញកាតព្វកិច្ចយោធា នៅតាមមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង/ស្រុកទាំង១៣ នៃខេត្តសៀមរាប គិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦។








