
ថ្នាក់ដឹកនាំខេត្តសៀមរាប អញ្ជើញចូលរួមរំលែកទុក្ខជាមួយគ្រួសារសព លោកវរសេនីយ៍ត្រី នាង វន ដែលបានទទួលមរណភាពក្នុងពេលបំពេញភារកិច្ចប្រចាំការអន្លង់វែង
នារសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងលោក អ៊ឹង គឹមលាង អភិបាលរងខេត្ត បានដឹកនាំប្រតិភូខេត្ត អញ្ជើញចូលរួមរំលែកទុក្ខជាមួយនឹងគ្រួសារសព លោកវរសេនីយ៍ត្រី នាង វន បម្រើការងារនៅវរសេនាតូចរថក្រោះលេខ៦៩ យោធភូមិភាគទី៤ មានទីកន្លែងកំណើតភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប ដែលបានទទួលមរណភាព នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៦២ឆ្នាំ ដោយរោគាពាធ នៅគោលដៅប្រចាំការទិសអន្លង់វែង។








