
ផ្លូវឡើងបុរាណរបស់ភ្នំបាខែង គឺជាច្រករបៀង ឬជណ្ដើរថ្មបុរាណ ដែលលាតសន្ធឹងកាត់ត្រង់ទៅលើកំពូលភ្នំនៃប្រាសាទភ្នំបាខែង។
ជណ្ដើរបុរាណមួយខ្សែនេះត្រូវបានអមសងខាងដោយដើមឈើធំៗត្រឈឹងត្រជៃ បង្កើតបានជាជ្រលងបៃតងស្រស់បំព្រង និងផ្តល់នូវបរិយាកាសត្រជាក់ត្រជុំ គួរឲ្យចង់ទស្សនា។ នៅផ្នែកខាងក្រោមនៃផ្លូវឡើង មានរូបចម្លាក់តោថ្មបុរាណឈរយាមយ៉ាងស្កឹមស្កៃនៅសងខាង ប្រៀបដូចជាអ្នកការពារច្រកទ្វារដ៏វិសុទ្ធឆ្ពោះទៅកាន់ប្រាសាទបុរាណនៅលើកំពូលភ្នំ។ រូបភាព៖ Go Global TV









