ព្រះសង្ឃ និងសប្បុរសជនក្នុងស្រុកសូទ្រនិគម នាំយកគ្រឿងឧបភោគបរិភោគ ប្រគល់ជូនកងទ័ពជួរមុខការពារព្រំដែនខេត្តព្រះវិហារ

ព្រះសង្ឃ និងសប្បុរសជនក្នុងស្រុកសូទ្រនិគម នាំយកគ្រឿងឧបភោគបរិភោគ ប្រគល់ជូនកងទ័ពជួរមុខការពារព្រំដែនខេត្តព្រះវិហារ

ព្រះសង្ឃ និងសប្បុរសជនក្នុងស្រុកសូទ្រនិគម នាំយកគ្រឿងឧបភោគបរិភោគ ប្រគល់ជូនកងទ័ពជួរមុខការពារព្រំដែនខេត្តព្រះវិហារ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ព្រះសង្ឃ និងសប្បុរសជននៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនប្រគល់ជូនដល់កងកម្លាំងដែលកំពុងឈរជើងបំពេញភារកិច្ចការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ដែលសកម្មភាពសប្បុរសធម៌នេះ ដឹកនាំដោយផ្ទាល់ពីសំណាក់ ព្រះគ្រូចៅអធិការវត្តព្រះបាទបួនឋាន, វត្តបន្ទាយក្បាលចិន និងវត្តឈូកត្រសាលរស្មីមានជ័យ រួមនឹងសប្បុរសជនជាច្រើនរូបទៀត។ ក្នុងឱកាសនោះ ព្រះគ្រូ ពៅ ផល្លី ចៅអធិការវត្តឈូកត្រសាលរស្មីមានជ័យ មានថេរដីកាថា ការនាំយកនូវគ្រឿងឧបភោគបរិភោគមកជូនបងប្អូនកងទ័ពនាពេលនេះ គឺស្ដែងចេញពីទឹកចិត្ត និងការដឹងគុណយ៉ាងជ្រាលជ្រៅរបស់ព្រះសង្ឃ ក៏ដូចជាពុទ្ធបរិស័ទនៅសមរភូមិក្រោយ ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់បងប្អូនកងទ័ព ដែលបានលះបង់កម្លាំងកាយចិត្ត ជម្នះរាល់ការលំបាក ដើម្បីការពារបូរណភាពទឹកដី និងសុខសន្តិភាពជូនជាតិមាតុភូមិ។ ទោះបីជាគ្រឿងឧបភោគបរិភោគទាំងនេះមានចំនួនមិនច្រើនលើសលប់ ប៉ុន្តែវាជាសក្ខីកម្មបញ្ជាក់ពីសាមគ្គីភាព និងជាកម្លាំងចិត្តដ៏កក់ក្ដៅ ជូនដល់កងកម្លាំងជួរមុខរបស់យើងឱ្យបន្តស្មារតីស្នេហាជាតិដ៏រឹងមាំតទៅមុខទៀត។ ជាការឆ្លើយតប តំណាងបញ្ជាការដ្ឋានកងទ័ពជួរមុខប្រចាំទិសខេត្តព្រះវិហារ បានសម្ដែងនូវសេចក្ដីត្រេកអរ ចំពោះព្រះតេជគុណគ្រប់ព្រះអង្គ និងសប្បុរសជនទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ នឹកគិតដល់សុខទុក្ខរបស់កងទ័ពគ្រប់ពេលវេលា។ ជំនួយឧបត្ថម្ភទាំងអស់នេះ ជាការជួយសម្រាលការលំបាក និងការហូបចុកប្រចាំថ្ងៃរបស់បងប្អូនកងទ័ពជួរមុខ ហើយវត្ថុបំណងដ៏ល្អប្រពៃរបស់ព្រះសង្ឃ និងប្រជាពលរដ្ឋ នឹងក្លាយជាកម្លាំងចលករញ៉ាំងឱ្យកងកម្លាំងទាំងអស់ កាន់តែប្ដេជ្ញាចិត្តខ្ពស់ក្នុងការការពារទឹកដី។ សូមបញ្ជាក់ថា អំណោយសប្បុរសធម៌ដែលបានប្រគល់ជូនកងទ័ពនាឱកាសនោះ រួមមាន៖ ទឹកបរិសុទ្ធ មី ត្រីខ ត្រីឆ្អើរ ត្រីងៀតនិងគ្រឿងទេស,ព្រមទាំងថវិកាមួយចំនួន ដែលជាការចូលរួមចំណែកដោយសេចក្ដីជ្រះថ្លាចេញពីបេះដូងរបស់ព្រះសង្ឃ និងប្រជាពលរដ្ឋស្រុកសូទ្រនិគម ខេត្តសៀមរាប៕ ‎អត្ថបទ និងរូបភាព៖ លោក ឡៃ បញ្ញា ‎កែសម្រួល៖ លោក អ៊ុន ណារាជ្យ

ព័ត៌មានពាក់ព័ន្ធ

ពិធីផ្ដល់ពូជស្រូវ ចំនួន ៥៧៣០០គីឡូក្រាម ជូនគ្រួសាររងគ្រោះចំនួន ៥៧៣គ្រួសារ លើផ្ទៃដីរងការខូចខាតដំណាំស្រូវ និងត្រូវស្តារវិញលើផ្ទៃដី ៧៣៦ហិកតា នៅឃុំអន្លង់សំណរ ឃុំជីក្រែង ឃុំខ្វាវ ឃុំស្ពានត្នោត ឃុំពង្រលើ និងឃុំសង្វើយ។
Authority activities

នារសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបរិវេណវត្តជីក្រែង ស្រុកជីក្រែង លោក អ៊ឹង គឹមលាង អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប អនុប្រធានអចិន្ត្រៃយ៍ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប បានអញ្ជើញចូលរួមពិធីផ្ដល់ ពូជស្រូវ ចំនួន ៥៧៣០០គីឡូក្រាម ជូនគ្រួសាររងគ្រោះចំនួន ៥៧៣គ្រួសារ លើផ្ទៃដីរងការខូចខាតដំណាំស្រូវ និងត្រូវស្តារវិញលើផ្ទៃដី ៧៣៦ហិកតា នៅឃុំអន្លង់សំណរ ឃុំជីក្រែង ឃុំខ្វាវ ឃុំស្ពានត្នោត ឃុំពង្រលើ និងឃុំសង្វើយ។
Siem reap provincial dept. of information
Siem reap provincial dept. of information
អានបន្ត
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានរៀបចំបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យដីធ្លីជូនដល់ប្រជាពលរដ្ឋក្នុងឃុំសែនសុខ ស្រុកក្រឡាញ់
Authority activities
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានរៀបចំបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យដីធ្លីជូនដល់ប្រជាពលរដ្ឋក្នុងឃុំសែនសុខ ស្រុកក្រឡាញ់
នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានរៀបចំបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យដីធ្លីជូនដល់ប្រជាពលរដ្ឋក្នុងឃុំសែនសុខ ស្រុកក្រឡាញ់ ដើម្បីឱ្យប្រជាពលរដ្ឋមកពិនិត្យ ផ្ទៀងផ្ទាត់ និងស្នើសុំកែតម្រូវ ឬធ្វើការជំទាស់ក្នុងករណីមានកំហុសឆ្គងណាមួយ មុនពេលចេញប័ណ្ណកម្មសិទ្ធិជូន។ ការបិទផ្សាយនេះមានរយៈពេល ១៥ថ្ងៃ ដោយប្រព្រឹត្តទៅនៅក្នុងបរិវេណវត្តប្រាសាទរតនៈត្រពាំងក្រសាំង។
Siem reap provincial dept. of information
Siem reap provincial dept. of information
អានបន្ត
វេទិកាសាធារណៈដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្ដគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ ក្នុងស្រុកពួក ខេត្តសៀមរាប
Authority activities
វេទិកាសាធារណៈដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្ដគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ ក្នុងស្រុកពួក ខេត្តសៀមរាប
លោកជំទាវ សេង វណ្ណសាយ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពួក
Siem reap provincial dept. of information
Siem reap provincial dept. of information
អានបន្ត

ព័ត៌មានថ្មីៗ

វីដេអូ៖ចំណាប់អារម្មណ៍ លោក គី ចន្នី នាយកវិទ្យាល័យតេជោសំរោម ចំពោះព័ត៌មានក្លែងក្លាយ ក្នុងកម្មវិធីយុទ្ធនាការព័ត៌មានក្លែងក្លាយ នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិទ្យាល័យតេជោសំរោង សង្កាត/ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
Content

ផលិតដោយ មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ

Siem reap provincial dept. of information
Siem reap provincial dept. of information
អានបន្ត
វីដេអូ៖មណ្ឌលសុខភាពស្ទឹងហាវ ខេត្តព្រះសីហនុ បន្តយកចិត្តទុកដាក់ក្នុងការបម្រើសេវាជូនប្រជាជនក្នុងមូលដ្ឋាន
Content

វីដេអូ៖មណ្ឌលសុខភាពស្ទឹងហាវ ខេត្តព្រះសីហនុ បន្តយកចិត្តទុកដាក់ក្នុងការបម្រើសេវាជូនប្រជាជនក្នុងមូលដ្ឋាន

មណ្ឌលសុខភាពស្ទឹងហាវ ខេត្តព្រះសីហនុ បន្តយកចិត្តទុកដាក់ក្នុងការបម្រើសេវាជូនប្រជាជនក្នុងមូលដ្ឋាន

Siem reap provincial dept. of information
Siem reap provincial dept. of information
អានបន្ត
វីដេអូ៖សូមគោរពអញ្ជើញ លោក លោកស្រី អ្នកនាងកញ្ញា និងប្រជាពលរដ្ឋជាតិ-ភ្ញៀវអន្តរជាតិ ចូលរួមក្នុងព្រឹត្តិការណ៍កីឡារត់ប្រណាំង អបអរសាទរទិវាអន្តរជាតិក្មេងស្រី ឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅនៅ ថ្ងៃអាទិត្យ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង៖ ៥:០០ នាទីព្រឹក ដែលមាន កីឡាករ កីឡាការិនីចូលរួមសរុប ២,០០០ នាក់  ។

ព្រឹត្តិការណ៍នេះ ចែកចេញជា២ ប្រភេទចម្ងាយ ៖ ១• ចម្ងាយ ៣គីឡូម៉ែត្រ៖ ចាប់ផ្តើមពីសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ រហូតដល់វត្តតាខ្មៅ។ ២• ចម្ងាយ ៥គីឡូម៉ែត្រ៖ ចាប់ផ្តើមពីសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ​ ទៅដល់កែងផ្លូវវត្តព្រែកសំរោង ព័ទ្ធតាមក្រោយវត្ត និងវិលត្រឡប់មកសួនច្បារមាត់ទន្លេបាសាក់វិញ។

Siem reap provincial dept. of information
Siem reap provincial dept. of information
អានបន្ត
វីដេអូ៖យុវតី ឌាន គឹមសា បានបង្ហាញអំពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃការចែកចាយការចែករំលែកនិងការដឹងប្រភពព័ត៌មានមិនច្បាស់លាស់ដែលវាប៉ះពាល់ដល់ការអភិវឌ្ឍន៍សង្គមជាតិ។
Content

វីដេអូ៖យុវតី ឌាន គឹមសា បានបង្ហាញអំពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃការចែកចាយការចែករំលែកនិងការដឹងប្រភពព័ត៌មានមិនច្បាស់លាស់ដែលវាប៉ះពាល់ដល់ការអភិវឌ្ឍន៍សង្គមជាតិ។

ផលិតដោយ៖មន្ទីរព័ត៌មានខេត្តព្រៃវែង

Siem reap provincial dept. of information
Siem reap provincial dept. of information
អានបន្ត