ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សុខាភិបាល
គិតមកដល់ពេលបច្ចុប្បន្ននេះ មានពលរដ្ឋចូលព្យាបាលជំងឺនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក កើនឡើងប្រមាណ៨០%
(ភ្នំពេញ )៖ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍លើកឡើងថា គិតរហូតមកដល់ពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋដែលបានមកទទួលសេវាសុខភាពនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក មានការកើនឡើងប្រមាណជា៨០% ។ ការលើកឡើងរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យ ហ្លួងម៉ែ» ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។


សន្ទនាមតិ
នីតិវិធីនៃការសុំច្បាប់សាងសង់ និងកាតព្វកិច្ចការពារចំណីស្ទឹង/ប្រឡាយសាធារណៈ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព
នីតិវិធីនៃការសុំច្បាប់សាងសង់ និងកាតព្វកិច្ចការពារចំណីស្ទឹង/ប្រឡាយសាធារណៈ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព


បរិស្ថាន
មន្ទីរបរិស្ថានខេត្តប៉ៃលិន បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះយុទ្ធនាការធ្វើអនាម័យ និងផ្សព្វផ្សាយយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន
មន្ទីរបរិស្ថានខេត្តប៉ៃលិន បានសហការជាមួយអាជ្ញាធរសង្កាត់ប៉ៃលិន និងរដ្ឋបាលក្រុងប៉ៃលិន ចុះយុទ្ធនាការធ្វើអនាម័យ និងផ្សព្វផ្សាយយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការគ្រប់គ្រងសំណល់រឹង និងសំរាមនៅក្នុងផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី ស្ថិតក្នុងភូមិប៉ាហ៊ី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។


សកម្មភាពថ្នាក់ដឹកនាំ
ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា កោតសរសើររដ្ឋបាលខេត្តស្ទឹងត្រែង ដែលសម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់
ខេត្តស្ទឹងត្រែង៖ នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ គណៈប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម (គណៈកម្មការទី៣ នៃព្រឹទ្ធសភា) ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរជំនាញពាក់ព័ន្ធ។


បទយកការណ៍
(វីដេអូរ)បទយកការណ៌៖ មណ្ឌលសុខភាពអូរចិតសិបប្រាំ លើកកម្ពស់ការពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅមូលដ្ឋាន ខណៈហេដ្ឋារចនាសម្ព័ន្ធកាន់តែតភ្ជាប់ងាយស្រួល
(ប៉ៃលិន)៖ ជារៀងរាល់ថ្ងៃ មណ្ឌលសុខភាពអូរចិតសិបប្រាំ ស្ថិតក្នុងឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន តែងមានភាពមមាញឹកយ៉ាងខ្លាំង ក្នុងការបម្រើសេវាពិនិត្យ និងព្យាបាលជំងឺ ជូនបងប្អូនប្រជាពលរដ្ឋ។ មិនត្រឹមតែបំពេញតម្រូវការជូនពលរដ្ឋក្នុងឃុំអូរអណ្តូង និងឃុំស្ទឹងត្រង់ប៉ុណ្ណោះទេ ថែមទាំងជាទីពឹងផ្នែកសុខាភិបាលដ៏សំខាន់ សម្រាប់ប្រជាពលរដ្ឋមកពីបណ្តាស្រុក ជាប់ព្រំប្រទល់នៃខេត្តបាត់បងផងដែរ។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតីនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ "មន្ទីរពេទ្យ ហ្លួង ម៉ែ"
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ "មន្ទីរពេទ្យ ហ្លួង ម៉ែ" ស្ថិតនៅភូមិព្រៃសខាងកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦។
ប្រភព៖ AKP រូបថត៖ ហុង ម៉េងឡុង


សុខាភិបាល
តួនាទីសំខាន់ៗ របស់វីតាមីនសេ (C)
សុខភាពៈ វីតាមីនសេ (អាស៊ីតអាស្ក័បបិក) ឬវីតាមីនប្រឆាំងការអស់កម្លាំង មានតួនាទីសំខាន់ៗ ប្រឆាំងអុកស៊ីដកម្ម ជួយប្រព័ន្ធការពាររាងកាយ ជំនួយស្បែក និងបង្ការភាពជ្រីវជ្រួញ ជួយសរីរៈនានា ប្រឆាំងប្រតិកម្មអាឡែកស៊ី ជួយឱ្យស្នាមរបួសឆាប់ផ្សះ ជួយកាត់បន្ថយឥទ្ធិពលពុលមួយចំនួនក្នុងថ្នាំជក់។ ខាងក្រោមនេះ គឺជាការបញ្ជាក់ជូន ពីការចូលរួមចំណែករបស់វីតាមីនសេ ចំពោះសុខភាព។


សកម្មភាពថ្នាក់ដឹកនាំ
(វីដេអូរ) ឯកឧត្តម ទេព អស្នារិទ្ធ៖ «ខំគិតទើបយល់ នៅពេលយល់ហើយ ទើបមិនចែករំលែកព័ត៌មានគ្មានប្រភពច្បាស់លាស់ ដែលនាំឱ្យមានគ្រោះថ្នាក់ និងវឹកវរក្នុងសង្គម»
(វីដេអូរ) ការលើកឡើងរបស់ឯកឧត្តម ធ្វើឡើងនៅក្នុងយុទ្ធនាការផ្សព្វផ្សាយអប់រំស្តីពី «ការទប់ស្កាត់ព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីសុវត្ថិភាពព័ត៌មាន» ដែលបានរៀបចំជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាង ១.០០០នាក់ នៅវិទ្យាល័យក្រុងកំពង់ឆ្នាំង ៕ ប្រភព៖ ក្រសួងព័ត៌មាន


នយោបាយ
កម្ពុជាបដិសេដសាជាថ្មីនូវការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំង បេតិកភណ្ឌវប្បធម៌សម្រាប់គោលបំណងយោធា
កម្ពុជាបដិសេដសាជាថ្មីនូវការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំង បេតិកភណ្ឌវប្បធម៌សម្រាប់គោលបំណងយោធា និងចាត់ទុកការលើកឡើងនេះគឺជាចេតនាបំភ្លៃព័ត៌មាន គេចមិនទទួលខុសត្រូវពីសកម្មភាពនៃការបំផ្លិចបំផ្លាញ និងបាញ់កម្ទេចប្រាសាទព្រះវិហារ។


នយោបាយ
ឯកឧត្តម នេត្រ ភក្រ្តា ៖ កុំឱ្យការចោទប្រកាន់បង្វែរយើងចេញពីសំណួរស្នូល !
ក្រោយស្តាប់សេចក្តីថ្លែងការណ៍បើករបស់ភាគីកម្ពុជា និងថៃ នៅចំពោះមុខគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) នៅក្នុងកិច្ចប្រជុំលើកទី១ របស់គណៈកម្មការផ្សះផ្សានៅព្រឹកថ្ងៃទី១៥ ខែកញ្ញា នេះ សាធារណជនគួរយល់ឱ្យច្បាស់ថា ការលើកឡើងការចោទប្រកាន់ច្រើន មិនមានន័យថា មានទឡ្ហីករណ៍ផ្លូវច្បាប់ខ្លាំងជាងនោះទេ។
ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ភាគីថៃបានលើកឡើងនូវបញ្ហាជាច្រើន ដែលមួយចំនួនពាក់ព័ន្ធនឹងជម្លោះព្រំដែនគោក ព្រឹត្តិការណ៍យោធា និងបញ្ហានយោបាយផ្សេងៗ ដែលក្រៅប្រធានបទ។ ការលើកឡើងទាំងនេះអាចទាក់ទាញចំណាប់អារម្មណ៍សាធារណជន និងប្រព័ន្ធផ្សព្វផ្សាយ ប៉ុន្តែវាមិនមែនជាស្នូលនៃបញ្ហាដែលគណៈកម្មការផ្សះផ្សាត្រូវជួយភាគីទាំងពីរដោះស្រាយនោះទេ។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលរងខេត្តកំពង់ចាម ទទួលបានសំណើ សំណូមពររបស់ប្រជាពលរដ្ឋ ៣៤៣គ្រួសារ ស្នើសុំចុះប័ណ្ណកម្មសិទ្ធិដីធ្លីពីដីចំណី អូរ ព្រែក និងទន្លេខ្ពប នៅស្រុកស្រីសន្ធរ
កំពង់ចាម៖ លោក សា ស៊ីថា អភិបាលរងខេត្តកំពង់ចាម បានថ្លែងថា វេទិការនាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តកំពង់ចាម បានទទួលសំណើ សំណូមពររបស់ប្រជាពលរដ្ឋចំនួន ៣៤៣គ្រួសារ ស្មើនឹង ៣៥៦ក្បាលដី ដែលកំពុងរស់នៅ និងអាស្រ័យផលលើដីសាធារណៈរបស់រដ្ឋ ស្ថិតក្នុងឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដើម្បីស្នើសុំការចុះបញ្ជី និងចេញប័ណ្ណកម្មសិទ្ធិដីធ្លី។


សេចក្តីជូនដំណឹង
ទឹកទន្លេមេគង្គខេត្តកំពង់ចាមបន្តស្រកចុះបន្តិចទៀត នៅត្រឹមកម្ពស់១៣,៥៤ម៉ែត្រ
(កំពង់ចាម) នៅប៉ុន្មានថ្ងៃចុងក្រោយនេះស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តស្រុកចុះបន្តិចៗម្តង ហើយនៅថ្ងៃនេះដែរស្ថានភាពទឹកទន្លេខេត្តកំពង់ចាម ដែលទទួលបានពីមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានឱ្យដឹងថាកម្ពស់ទឹកនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ទឹកទន្លេមានកម្ពស់កម្ពស់១៣,៥៤ម៉ែត្រ បើធៀបនឹងថ្ងៃម្សិលមិញទឹកស្រក០,១២ម៉ែត្រ។


ការអភិវឌ្ឍ
ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង ចុះសិក្សា និងវាយតម្លៃស្ថានភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទ ក្នុងស្រុកសេសាន សៀមបូក និងស្រុកថាឡាបរិវ៉ាត់
ខេត្តស្ទឹងត្រែង៖ អង្គភាពអនុវត្តកម្មវិធីខេត្តស្ទឹងត្រែង ដឹកនាំដោយ លោក សយ គា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង និងជាប្រធានអនុវត្តកម្មវិធីថ្នាក់ខេត្ត បានដឹកនាំក្រុមការងារបច្ចេកទេស រួមជាមួយក្រុមទីប្រឹក្សា TA-ADB បន្ទាប់ពីចុះជួបជាមួយគណៈកម្មការទឹក(WMC) ព្រមទាំងសហគមន៍អ្នកទទួលនៅភូមិកាតូត ឃុំកំភុន ស្រុកសេសាន កាលពីរសៀលថ្ងៃទី១៤ ខែកញ្ញា រួចមក។ នៅថ្ងៃទី១៥ នេះ អង្គភាពអនុវត្តកម្មវិធីខេត្តស្ទឹងត្រែង តែបន្តចុះជួបដល់មូលដ្ឋានជាក់ស្តែង ជាមួយអាជ្ញាធរឃុំ ភូមិ គណៈកម្មការគ្រប់គ្រងទឹក (WMC) និងប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ទឹកស្អាតជនបទ នៅក្នុងភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក និងភូមិអូររៃ ឃុំអូររៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

