ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ធំមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

នយោបាយ
ក្រសួងមហាផ្ទៃ ជំរុញឱ្យអភិបាលរាជធានី ខេត្ត ពន្លឿនការដោះស្រាយបញ្ហាព្រំប្រទល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ឱ្យបានចប់សព្វគ្រប់យ៉ាងយូរត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦
(ភ្នំពេញ)៖ ដើម្បីធានាថា ការងារកំណត់ព្រំប្រទល់រដ្ឋបាល នៅគ្រប់ថ្នាក់រដ្ឋបាល ត្រូវបានបញ្ចប់ដោយត្រឹមត្រូវ ស្របតាមគោលការណ៍ច្បាប់ និងទាន់ពេលវេលាកំណត់ ខណៈដែលរដ្ឋបាលមួយចំនួន នៅមិនទាន់បានពិនិត្យ និងដោះស្រាយបញ្ចប់នៅឡើយនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញលិខិត ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ផ្ញើទៅអភិបាលរាជធានី-ខេត្ត ដោយពន្លឿនការកំណត់ព្រំប្រទល់រដ្ឋបាលដែនដី ឱ្យចប់មុនដំណាច់ខែវិច្ឆិកា ឆ្នាំ២០២៦ ។ សេចក្តីជួនដំណឹងរបស់ក្រសួងមហាផ្ទៃ បានបន្ថែមថា នៅពេលឯកភាពគ្នាបញ្ចប់ការដោះស្រាយរួចរាល់ លើខ្សែព្រំប្រទល់រដ្ឋបាល គឺត្រូវចុះហត្ថលេខា លើកំណត់ហេតុប្រជុំ ផែនទី និងរៀបចំសំណើ ដោយភ្ជាប់សំណុំឯកសារបច្ចេកទេស រួចបញ្ជូនមកក្រសួងមហាផ្ទៃ ដើម្បីមានមូលដ្ឋានគ្រប់គ្រាន់ គោរពរាយការណ៍ និងស្នើសុំគោលការណ៍ពិនិត្យ សម្រេចពីប្រមុខរាជរដ្ឋាភិបាល។


សេចក្តីប្រកាសព័ត៌មាន
មន្ទីរព័ត៌មានខេត្តបាត់ដំបង ជម្រុញឱ្យបណ្តារដ្ឋបាលក្រុង ស្រុក ផ្សព្វផ្សាយព័ត៌មានលើផេកផ្លូវការដើម្បីផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋបានទូលំទូលាយ
បាត់ដំបង៖ ក្នុងសម័យឌីជីថលកាន់តែអភិវឌ្ឍន៍ លោក សុវណ្ណ វីទិត្យា ប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង បានជម្រុញឱ្យបណ្តារដ្ឋបាលក្រុង ស្រុក និងឃុំ ក្នុងខេត្ត បន្តការផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងការអភិវឌ្ឍ ការផ្តល់សេវាផ្សេងៗ និងការបំភ្លឺព័ត៌មានសាធារណៈលើផេកផ្លូវការរបស់រដ្ឋបាលនីមួយៗឱ្យមានសកម្មភាពកាន់តែច្រើន។


សន្តិសុខសង្គម
កម្លាំងវេនប្រចាំបញ្ជា នៃអធិការដ្ឋាននគរបាលក្រុង/ស្រុក បានចុះល្បាត ឈរជើង តាមគោលដៅសំខាន់ៗក្នុងមូលដ្ឋាន
ប៉ៃលិន៖ នៅថ្ងៃព្រហស្បតិ៍ ១៥ រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ដោយអនុវត្តនូវអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន កម្លាំងវេនប្រចាំបញ្ជា នៃអធិការដ្ឋាននគរបាលក្រុង/ស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះល្បាត ឈរជើង និងត្រួតពិនិត្យតាមគោលដៅសំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពសង្គម បង្ការ និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ព្រមទាំងធានាសុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។


សុខាភិបាល
អត្ថប្រយោជន៍ដ៏អស្ចារ្យសម្រាប់អ្នកផឹកទឹកក្ដៅឧណ្ហៗនៅពេលព្រឹក
ការស្រាវជ្រាវបានបង្ហាញថា ការផឹកទឹកក្ដៅឧណ្ហៗចំណុះ៦៤០មីល្លីលីត្រ ក្នុងអំឡុងពេលពោះទទេ (ក្រោកពីគេងភ្លាម ផឹកទឹកក្ដៅឧណ្ហៗភ្លាម) នឹងទទួលបានអត្ថប្រយោជន៍ច្រើនយ៉ាងដូចជា ៖


សន្តិសុខសង្គម
កម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ចុះផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពទាំង៧ចំណុច នៅចំណុចសាលាអនុវិទ្យាល័យបយ៉ាខា
ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៨:៣០នាទី ដោយអនុវត្តនូវអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន លោកឧត្តមសេនីយ៍ត្រី គិត ធីរ៉ា ស្នងការរងទទួលផែនការងារសណ្តាប់ធ្នាប់ បានចាត់ឲ្យកម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន សហការជាមួយលោកនាយកសាលាអនុវិទ្យាល័យបយ៉ាខា បានធ្វើការចុះផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពទាំង៧ចំណុច នៅចំណុចសាលាអនុវិទ្យាល័យបយ៉ាខា ស្ថិតនៅភូមិរោងចក្រ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានសិស្សានុសិស្សចូលរួមសរុបចំនួន៦០នាក់,ស្រី២៥នាក់។


សន្តិសុខសង្គម
លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ បានចាត់ឲ្យតំណាង ចុះសួរសុខទុក្ខមន្រ្តីនគរបាលដែលមានជំងឺ ចំនួន០២រូប
ប៉ៃលិន៖នៅថ្ងៃព្រហស្បតិ៍ ១៥ រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១០:៣០នាទី ដោយអនុវត្តនូវអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានចាត់ឲ្យ លោកឧត្តមសេនីយ៍ត្រី អ៊ុក ម៉ាប់ ស្នងការរងទទួលផែនការងារធនធានមនុស្ស ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកថវិកាមិត្តនគរបាលខេត្តប៉ៃលិន ប្រគល់ជូនមន្រ្តីនគរបាលចំនួន ២រូប


ការអភិវឌ្ឍ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកកិច្ចប្រជុំជាមួយប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB)
បាត់ដំបង៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកកិច្ចប្រជុំជាមួយប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានរៀបចំឡើងនាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងបាត់ដំបងផ្នែកខាងលិចស្ទឹង ដោយមានការអញ្ជើញចូលរួមពីលោក ហេង វណ្ណនី អភិបាលរងខេត្តបាត់ដំបង តំណាងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង និងតំណាងទីប្រឹក្សាបច្ចេកទេសគម្រោង លោក កូអ៊ីន អេវើរត៍ (Koen EVERAERT) គណៈប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា លោកអភិបាលរងក្រុងបាត់ដំបង លោកស្រីប្រធានអង្គភាពគ្រប់គ្រងប្រព័ន្ធចម្រោះទឹកកខ្វក់ មន្ត្រីអនុវត្តគម្រោង(PIU) និងមន្ត្រីជំនាញពាក់ព័ន្ធ។


អប់រំ និងកីឡា
គណៈកម្មការគ្រប់គ្រងអនុវិទ្យាល័យខ្នាចរមាស រួមជាមួយសប្បុរសជន និងអង្គការដៃគូ បាននាំយកនូវអំណោយមានអង្ករ និងសម្ភារៈសិក្សា ចែកជូនដល់សិស្សអាហារូបករណ៍ចំនួន២៥ នាក់
បាត់ដំបងៈ គណៈកម្មការគ្រប់គ្រងអនុវិទ្យាល័យខ្នាចរមាស រួមជាមួយសប្បុរសជន និងអង្គការដៃគូ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ បាននាំយកនូវអំណោយមានអង្ករ និងសម្ភារៈសិក្សា ចែកជូនដល់សិស្សអាហារូបករណ៍ចំនួន២៥ នាក់ ដោយមានការអញ្ជើញចូលរួមពី លោក ណែន សារ៉ា នាយកអនុវិទ្យាល័យខ្នាចរមាស និងលោកគ្រូ អ្នកគ្រូជាច្រើនរូបទៀត។


សកម្មភាពថ្នាក់ដឹកនាំ
បរិវេណដីសួនតេជោ ដីស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងស្នាយ ដីតំបន់បឹងបាសាក់ នឹងត្រូវចុះវាស់វែង ដើម្បីកំណត់ព្រំប្រទល់ និងទំហំផ្ទៃដី
ដើម្បីធានាបានក្បាលដី និងព្រំដីឲ្យបានច្បាស់លាស់ និងជៀសវាងការរំលោភដីសាធារណៈរបស់រដ្ឋ លោក ផេន សុផល អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាមបានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងចុះវាស់វែងទិន្នន័យ ប្លង់ក្បាលដីស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងស្នាយ, ប្លង់ក្បាលដីជុំវិញបឹងបាសាក់ និងប្លង់ក្បាលដីជុំវិញ សួនតេជោ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញចូលរួមក្នុងកម្មវិធី «រាត្រីសមោសរ រៃអង្គាសថវិកា អៃរាវត្តា ២០២៦»
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ប្រធានកិត្តិយសនៃសមាគមអភិរក្សដំរីអៃរ៉ាវត្តា នៅព្រលប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមក្នុងកម្មវិធីបានអញ្ជើញចូលរួមក្នុងកម្មវិធី «រាត្រីសមោសរ រៃអង្គាសថវិកា អៃរាវត្តា ២០២៦»។


សេចក្តីជូនដំណឹង
កំណាត់ផ្លូវទំនាបមួយចំនួនបានជន់លិច ខណៈទឹកទន្លេមេគង្គខេត្តកំពង់ចាមនៅតែបន្តហក់ឡើងដល់កម្ពស់ ១២ម៉ែត្រ
កំពង់ចាម៖ កំណាត់ផ្លូវបេតុងមួយកន្លែងស្ថិតនៅភូមិចុងកោះប្រលូង ស្ថិតនៅក្នុងឃុំកោមិត្ត និងផ្លូវ បេតុងស្ថិតនៅចំណុចភូមិ៩ និងភូមិទី១២ និងផ្លូដី១ខ្សែស្ថិតនៅក្នុងភូមិទី១ ក្នុងឃុំកោសូទិន ស្រុកកោះ សូទិន ខេត្តកំពង់ចាមបានទទួលរងជន់លិចជាបន្តបន្ទាប់ ខណៈដែលទឹកទន្លេមេគង្គខេត្តកំពង់ចាមនៅ តែបន្តហក់ឡើងដល់កម្ពស់១២ម៉ែត្រនេះបើតាមការបញ្ជាក់ពីលោកស្រី ស៊ុន ចន្ថា មេឃុំកោះសូទិន។


សេចក្តីជូនដំណឹង
ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ កម្ពុជា អាចមានភ្លៀងធ្លាក់ពី៣០% ទៅ៥០%
សម្ពាធទាបដែលកើតមាននៅលើមហាសមុទ្រប៉ាស៊ីហ្វីកខាងលិចបានវិវត្តទៅជាព្យុះទី១៧ ឈ្មោះ ណាងកា(Nangka)T2617 រួមជាមួយព្យុះទី១៦ ឈ្មោះ ភីលូ(Peilou)T2616 និងព្យុះទី១៥ ឈ្មោះ ចាន់ហម(Chan-hom)T2615 មានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជាណាចក្រកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះទាំងបីនេះទេ ។


ព័ត៌មាន
ព្រះសង្ឃនិងលោកតា លោកយាយ និមន្តនិងអញ្ជើញមកពីស្រុកកំពង់លែង ទស្សនាពិព័រណ៍« ការយាងត្រឡប់មកវិញនៃព្រលឹងដូនតា » នៅខេត្តកំពង់ឆ្នាំង
ព្រះសង្ឃនិងលោកតា លោកយាយ និមន្តនិងអញ្ជើញមកពីស្រុកកំពង់លែង ទស្សនាពិព័រណ៍« ការយាងត្រឡប់មកវិញនៃព្រលឹងដូនតា » នៅខេត្តកំពង់ឆ្នាំង

