ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ធំមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

នយោបាយ
សម្តេចធិបតី ទទួលជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាម របស់សហរដ្ឋអាម៉េរិក នៅវិមានសន្តិភាព
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាម៉េរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦។


សកម្មភាពអាជ្ញាធរ
ជំនាញជលផល បានលែងកូនត្រី និងបំផ្លាញចោលឧបករណ៍ខុសច្បាប់មួយចំនួន ក្នុងពេលចុះបង្ក្រាបបទល្មើសជលផល ០១ករណី នៅក្នុងភូមិសាស្ត្រស្រុកស្រីសន្ធរ
នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នេះ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរស្រុកស្រីសន្ធរ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះកណ្តាល បានលែងកូនត្រី និងបំផ្លាញចោលឧបករណ៍ខុសច្បាប់មួយចំនួននៅនឹងកន្លែង នាពេលចុះបង្ក្រាបបទល្មើសជលផល ០១ករណី នៅចំណុចព្រែកផ្ទះកណ្តាល ឃុំផ្ទះកណ្តាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។


សកម្មភាពថ្នាក់ដឹកនាំ
មន្ត្រីរាជការនៃរដ្ឋបាលខេត្តកំពង់ចាម ប្រមាណជាង ១០០នាក់ ទទួលបានការបណ្តុះបណ្តាលពង្រឹងសមត្ថភាព «ស្តីពីកិច្ចការរដ្ឋបាល»
កំពង់ចាម៖ សិក្ខាកាមចំនួន ១២០នាក់ ក្នុងនោះស្ត្រី ៥២នាក់ មកពីការិយាល័យ ទីចាត់ការ អង្គភាពចំណុះរដ្ឋបាលខេត្ត និងមន្ទីរ-អង្គភាពជុំវិញខេត្តកំពង់ចាម ទទួលបានការបណ្តុះបណ្តាលពង្រឹងសមត្ថភាព ស្តីពី «កិច្ចការរដ្ឋបាល» ពាក់ព័ន្ធនឹងការអនុវត្តការងាររដ្ឋបាល និងការរៀបចំលិខិតរដ្ឋបាល។


សកម្មភាពអាជ្ញាធរ
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាល ចុះពិនិត្យទីតាំងដែលបានបិទនាពេលកន្លងមក ចំនួន១១ ទីតាំងនៅក្រុងសំពៅពូន
គណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ដកណ្ដាល ដឹកនាំដោយ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានកិច្ចសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្ត និងមានការចូលរួមពីតំណាង លេខាធិការដ្ឋាន គ.ប.ឆ.ប តំណាង គ.ល.ក មន្ទីរ-អង្គភាពពាក់ព័ន្ធ និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងសំពៅពូន បានចុះត្រួតពិនិត្យ នៅតាមអគារដែលបានបិទសៀលកន្លងមក ចំនួន១១ទីតាំង


ការអភិវឌ្ឍ
ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ នៃកម្មវិធី «បេះដូងសប្បុរស ដើម្បីភូមិរង់ចាំ» នៅសាលាខេត្តកណ្តាល
ការកំណត់កាលបរិច្ឆេទប្រកួត និងការរៀបចំយន្តការកៀរគរជំនួយសប្បុរសធម៌ ដើម្បីធានាឱ្យព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពនេះប្រព្រឹត្តទៅដោយរលូន ទទួលបានលទ្ធផលល្អប្រសើរ និងអាចប្រមូលបាននូវថវិកាព្រមទាំងសម្ភារឧបត្ថម្ភផ្សេងៗ


កសិកម្ម
ផ្សារទំនើបធំមួយនៅប្រទេសកម្ពុជាយើង បានចុះពិនិត្យការដាំដុះ ដើម្បីទិញដំណាំខ្ញី និងស្ពៃក្ដោបរបស់ប្រជាកសិករនៅកោះខ្សាច់ទន្លា ស្ថិតនៅស្រុកស្អាង ខេត្តកណ្ដាល
ផ្សារទំនើបធំមួយនៅប្រទេសកម្ពុជាយើង បានចុះពិនិត្យការដាំដុះ ដើម្បីទិញដំណាំខ្ញី និងស្ពៃក្ដោបរបស់ប្រជាកសិករនៅកោះខ្សាច់ទន្លា ស្ថិតនៅស្រុកស្អាង ខេត្តកណ្ដាល ដែលកំពុងប្រឈមនឹងការលិចទឹក នាររដូវទឹកឡើងខាងមុខនេះ។


វីដេអូចំរុះ
ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្តាល អញ្ជើញសួរសុខទុក្ខវីរកងទ័ពជួរមុខនៅព្រៃចាន់ កំពុងសម្រាកព្យាបាលជំងឺគ្រុនឈាម នៅមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ
ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្តាល អញ្ជើញសួរសុខទុក្ខវីរកងទ័ពជួរមុខនៅព្រៃចាន់ កំពុងសម្រាកព្យាបាលជំងឺគ្រុនឈាម នៅមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ


វីដេអូចំរុះ
គណៈបញ្ជាការឯកភាពខេត្តកណ្តាល បង្ក្រាបបទល្មើសបច្ចេកវិទ្យាមួយកន្លែង នៅក្រុងសំពៅពូន ឃាត់ខ្លួនសរុបចំនួន ៦៨នាក់
គណៈបញ្ជាការឯកភាពខេត្តកណ្តាល បង្ក្រាបបទល្មើសបច្ចេកវិទ្យាមួយកន្លែង នៅក្រុងសំពៅពូន ឃាត់ខ្លួនសរុបចំនួន ៦៨នាក់


វីដេអូចំរុះ
ពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ "សៀវភៅផែនការជាតិប្រឆាំងភេរវកម្ម" នៅស្រុកកៀនស្វាយ ខេត្តកណ្តាល
ពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ "សៀវភៅផែនការជាតិប្រឆាំងភេរវកម្ម" នៅស្រុកកៀនស្វាយ ខេត្តកណ្តាល


ពាណិជ្ជកម្ម
កសិករនៅឃុំខ្នាចរមាស ស្រុកបវេល កំពុងមមាញឹកប្រមូលផលស្រូវវស្សា ខណៈតម្លៃទីផ្សារឆ្នាំនេះល្អប្រសើរ
បាត់ដំបង៖ កសិករនៅក្នុងឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបងកំពុងមមាញឹកប្រមូលផលស្រូវវស្សាជាប្រភេទស្រូវស្រងែស្រាល ខណៈតម្លៃទីផ្សារបច្ចុប្បន្នមានភាពល្អប្រសើរដោយក្នុងមួយតោនមានតម្លៃចន្លោះពី៩៧ម៉ឺនរៀលទៅ១លានរៀល។
កសិករ បានឱ្យដឹងថា តម្លៃស្រូវឆ្នាំនេះមានភាពល្អប្រសើរ ប៉ុន្តែទិន្នផលធ្លាក់ចុះដោយសារឆ្នាំនេះជួបបញ្ហាប្រឈមខ្វះខាតទឹកស្ថានភាពអាកាសធាតុភ្លៀងធ្លាក់មិនគ្រប់គ្រាន់។
កសិករ មើលឃើញថា អំឡុងពេលជួបប្រទះបញ្ហាខ្វះខាតទឹក អាជ្ញាធរពិតជាបានខិតខំប្រឹងប្រែងខ្លាំងណាស់ក្នុងការអន្តរាគមន៍ដោះស្រាយដោយមិនព្រងើយកន្តើយឡើយ។


សុខាភិបាល
ការពារជំងឺគ្រុនឈាម ដ់ើម្បីក្រុមគ្រួសាររបស់អ្នក។
ការពារជំងឺគ្រុនឈាម ដ់ើម្បីក្រុមគ្រួសាររបស់អ្នក។


ពាណិជ្ជកម្ម
សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការចងក្រងបណ្តុំអ្នកផលិត ភូមិមួយផលិតផលមួយ» ដើម្បីពង្រឹងគុណភាព និងពង្រីកទីផ្សារ
គឺជាយន្តការយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការបើកច្រកសេដ្ឋកិច្ចមូលដ្ឋាន បង្កើតការងារនៅនឹងកន្លែង កាត់បន្ថយការចំណាកស្រុក និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ដើម្បីរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលរងខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាសំណុំរឿងវិវាទដីធ្លីចំនួន ២៥ករណី ដែលបញ្ជូនមកពីក្រសួងដែនដី
កំពង់ចាម៖ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ លោក សា ស៊ីថា អភិបាលរងខេត្តកំពង់ចាម ដោយទទួលបានការរ៉ាប់រង និងជាតំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំយ៉ាងសំខាន់មួយ ដើម្បីពិនិត្យ និងពិភាក្សាលើសំណុំរឿងវិវាទដីធ្លី ដែលត្រូវបានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បញ្ជូនមកកាន់រដ្ឋបាលខេត្តកំពង់ចាម ដើម្បីស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ។

