ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ធំមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

ទូរទស្សន៍ជាតិ ខេត្តកំពង់ធំ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញទស្សនាព្រះវិហារឥស្លាម Hagia Sophia និងទស្សនាវិមានអតីតព្រះបរមរាជវាំងនៃចក្រភពអូតូម៉ង់ (ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦)
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញទស្សនាព្រះវិហារឥស្លាម Hagia Sophia និងទស្សនាវិមានអតីតព្រះបរមរាជវាំងនៃចក្រភពអូតូម៉ង់ (ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦)


ទូរទស្សន៍ជាតិ ខេត្តកំពង់ធំ
កម្មវិធី ទទក ព័ត៌មានជតិ និងអន្តរជាតិ ម៉ោង១៩:០០នាទី (ថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦)
កម្មវិធី ទទក ព័ត៌មានជតិ និងអន្តរជាតិ ម៉ោង១៩:០០នាទី (ថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦)


ទូរទស្សន៍ជាតិ ខេត្តកំពង់ធំ
កម្មវិធី វប្បធម៌ និងសាសនាប្រធានបទ វគ្គទី ១ និយាយ អំពី ស្វែងយល់ អំពីទម្រង់ចំរៀងយីកេ និង ស្មូតកំណាព្យ វគ្គទី២ និយាយ អំពី លំផកក្នុងសង្គមខ្មែរ និង វគ្គទី៣និយាយអំពី ប្រវត្តិព្រះពុទ្ធទាំង៥ព្រះអង្គ
កម្មវិធី វប្បធម៌ និងសាសនាប្រធានបទ វគ្គទី ១ និយាយ អំពី ស្វែងយល់ អំពីទម្រង់ចំរៀងយីកេ និង ស្មូតកំណាព្យ វគ្គទី២ និយាយ អំពី លំផកក្នុងសង្គមខ្មែរ និង វគ្គទី៣និយាយអំពី ប្រវត្តិព្រះពុទ្ធទាំង៥ព្រះអង្គ (ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦)


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ចាម ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច និងត្រៀមរៀបចំដឹកជញ្ជូនប្រជាពលរដ្ឋ ៦៣គ្រួសារ ទៅរស់នៅស្រុកសេសាន ខេត្តស្ទឹងត្រែង
(ខេត្តស្ទឹងត្រែង)៖ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យផ្ទាល់ដល់ទីតាំងដីសម្បទានសង្គមកិច្ច និងត្រៀមរៀបចំការដឹកជញ្ជូនប្រជាពលរដ្ឋចំនួន ៦៣គ្រួសារ ស្ថិតក្នុងភូមិសាស្ត្រអូរសែវ ឃុំស្តៅ និងឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។


ទូរទស្សន៍ជាតិ ខេត្តកំពង់ធំ
កិច្ចពិភាក្សា ស្តីពី «ការវាយតម្លៃលើការរៀបចំសន្និសីទអន្តរជាតិ ស្តីពី ការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦
កិច្ចពិភាក្សា ស្តីពី «ការវាយតម្លៃលើការរៀបចំសន្និសីទអន្តរជាតិ ស្តីពី ការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម សុខ លូ បន្តនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតរងគ្រោះដោយជំនន់ទឹកភ្លៀងជាង១,៥០០គ្រួសារបន្ថែមទៀត
បាត់ដំបង៖នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានបន្តនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាតាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជាផ្ដល់ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន១៥២៦គ្រួសារបន្ថែមទៀតនៅស្រុកបវេល ថ្មគោល និងឯកភ្នំ។


គ្រោះធម្មជាតិ
ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅស្រុកថ្មគោល ទទួលបានអំណោយសង្គ្រោះពីរាជរដ្ឋាភិបាល
បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាស្បៀងអាហាររបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា ចែកជូនប្រជាពលរដ្ឋចំនួន ៤៣៦គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងក្នុងស្រុកថ្មគោល។ ពិធីចែកអំណោយនេះត្រូវបានរៀបចំឡើងនៅបរិវេណវត្តប៉ោយតាសេក ស្ថិតក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦។


បទយកការណ៍
(វីដេអូ) : បទយកការណ៍៖ ស្នាមញញឹម និងក្ដីសង្ឃឹមថ្មី លើដងផ្លូវបេតុងភូមិអូរប្រឹស
ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ គឺជាសរសៃឈាមសេដ្ឋកិច្ចដ៏ចម្បងក្នុងការតភ្ជាប់ទំនាក់ទំនង រវាងទីប្រជុំជនទៅកាន់តំបន់ជនបទដាច់ស្រយាល។ ពីមុន ផ្លូវលំមួយខ្សែស្ថិតក្នុងភូមិអូរប្រឹស សង្កាត់អូរតាវ៉ៅ ធ្លាប់តែបង្កការលំបាកយ៉ាងខ្លាំង ដល់ការធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូនកសិផលផ្សេងៗ។ ប៉ុន្តែពេលនេះ ភាពលំបាកវេទនាទាំងនោះត្រូវបានជំនួសមកវិញនូវដងផ្លូវបេតុងដ៏រឹងមាំ ដែលកំពុងនាំមកនូវភាពងាយស្រួល និងក្ដីសង្ឃឹមថ្មីយ៉ាងកក់ក្ដៅជូនបងប្អូនប្រជាពលរដ្ឋ។


កសិកម្ម
មន្ទីរកសិកម្មខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ដំណាំកសិកម្មរបស់កសិករ ៦គ្រួសារ និងផ្តល់ធាតុចូលស្តារផលិតកម្មបន្លែក្រោយជំនន់ទឹកភ្លៀង
ប៉ៃលិន៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន រួមជាមួយមន្ត្រីជំនាញពាក់ព័ន្ធ បានចុះពិនិត្យស្ថានភាពផលប៉ះពាល់ដំណាំកសិកម្មរបស់ប្រជាកសិករចំនួន ៦គ្រួសារ នៅសង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។


ក្រុងស្ទឹងសែន
រដ្ឋបាលខេត្តកំពង់ធំ សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត រៀបចំវគ្គផ្តាច់ព្រ័ត្រកម្មវិធី ជជែកដេញដោលយុវជនខេត្តកំពង់ធំ រដូវកាលទី៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ(យុវជន ជាកម្លាំងចម្បងក្នុងការលុបបំបាត់ព័ត៌មានក្លែងក្លាយនៅកម្ពុជា)
រដ្ឋបាលខេត្តកំពង់ធំ សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត រៀបចំវគ្គផ្តាច់ព្រ័ត្រកម្មវិធី ជជែកដេញដោលយុវជនខេត្តកំពង់ធំ រដូវកាលទី៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ(យុវជន ជាកម្លាំងចម្បងក្នុងការលុបបំបាត់ព័ត៌មានក្លែងក្លាយនៅកម្ពុជា)


ស្រុកស្ទោង
កម្រងអង្គឃ្លាំ សហការជាមួយអង្គការកូហ្វាព និងអជ្ញាធរភូមិឃុំ ដឹកនាំលោកគ្រូអ្នកគ្រូ គណៈកម្មការទ្រទ្រង់សាលាក្នុងកម្រងអង់ឃ្លាំ ធ្វើយុទ្ធនាការប្រមូលកុមារចូលរៀន
កម្រងអង្គឃ្លាំ សហការជាមួយអង្គការកូហ្វាព និងអជ្ញាធរភូមិឃុំ ដឹកនាំលោកគ្រូអ្នកគ្រូ គណៈកម្មការទ្រទ្រង់សាលាក្នុងកម្រងអង់ឃ្លាំ ធ្វើយុទ្ធនាការប្រមូលកុមារចូលរៀន


សន្តិសុខសង្គម
ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញមន្ទីរព័ត៌មានខេត្តប៉ៃលិន ចូលរួមកិច្ចប្រជុំ ស្ដីពី ការបំពេញទម្រង់ទិន្នន័យការងារ និងស្ថានភាពអ្នកសារព័ត៌មានទូទាំងប្រទេស
(ប៉ៃលិន)៖ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ នៅមន្ទីរព័ត៌មានខេត្តប៉ៃលិន លោក ញ៉ឹប បូរី ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន បានដឹកនាំមន្ត្រីរាជការជំនាញពាក់ព័ន្ធ ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូអនឡាញ (Zoom) ជាមួយឯកឧត្តម ទេព អាស្នារឹទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ដើម្បីពិភាក្សា និងណែនាំអំពីការបំពេញទម្រង់ឯកសារព័ត៌មានទាក់ទងនឹងការអនុវត្តការងារ ព្រមទាំងស្ថានភាពអ្នកសារព័ត៌មានប្រចាំខែនៅក្នុងប្រទេសកម្ពុជា។


សន្តិសុខសង្គម
ថ្នាក់ដឹកនាំមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន ចូលរួមកិច្ចប្រជុំប្រចាំសប្តាហ៍របស់ក្រសួងពាណិជ្ជកម្ម តាមប្រព័ន្ធវីដេអូ Zoom
លោក វ៉ាន់ ហួរ ប្រធានមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន បានដឹកនាំមន្ត្រីរាជការជំនាញក្រោមឱវាទ ចូលរួមកិច្ចប្រជុំប្រចាំសប្តាហ៍របស់ក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការ នៃក្រសួងពាណិជ្ជកម្ម តាមរយៈប្រព័ន្ធវីដេអូ Zoom។

