ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ធំមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សេចក្តីប្រកាសព័ត៌មាន
សេចក្តីប្រកាសព័ត៌មាន ស្តីពី ការរៀបចំយុទ្ធនាការឆន្ទៈល្អលើកទី២
ក្រោមប្រធានបទ «បន្តពង្រឹងការអនុវត្តវិធានការចាំបាច់នានាក្នុងការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលគ្រឿងស្រវឹងនិងភេសជ្ជៈដែលមានជាតិស្ករ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ»
ក្រសួងព័ត៌មាន សូមជម្រាបជូនដំណឹងដល់លោក លោកស្រី ធុរកិច្ចជន ប្រតិបត្តិករក្នុងវិស័យគ្រឿង ស្រវឹងនិងភេសជ្ជៈមានជាតិស្ករ និងអ្នកសារព័ត៌មានទាំងអស់ ឱ្យបានជ្រាបថា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២៦ វេលាម៉ោង ៨:០០ នាទីព្រឹក នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ក្រសួងព័ត៌មាននឹងរៀបចំ «យុទ្ធនាការឆន្ទៈល្អលើកទី២» ក្រោមប្រធានបទ «បន្តពង្រឹងការអនុវត្តវិធានការចាំបាច់នានាក្នុងការគ្រប់គ្រង ការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈដែលមានជាតិស្ករ ដើម្បីលើកកម្ពស់ សុខុមាលភាពប្រជាពលរដ្ឋ» ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង (ក.គ.ផ.ស.)។


សិល្បៈនិងវប្បធម៌
ឯកឧត្តម សុខ លូ និងលោកជំទាវ ដឹកនាំពិធីបុណ្យកឋិនទានសាមគ្គី ដង្ហែទៅវេរប្រគេនព្រះសង្ឃនៅវត្តពោធិវាល ខេត្តបាត់ដំបង
បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ ព្រមទាំងមាតាបិតា ក្រុមគ្រួសារ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងពុទ្ធបរិស័ទជាច្រើនរូប បានមូលមតិគ្នាជាឯកច្ឆន្ទផ្ដួចផ្ដើមរៀបចំពិធីបុណ្យកឋិនទានសាមគ្គី ដង្ហែអង្គកឋិនទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងពុទ្ធសីមាវត្តពោធិវាល ស្ថិតក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។


អប់រំ និងកីឡា
ក្រសួងអធិការកិច្ច និងរដ្ឋបាលខេត្តស្ទឹងត្រែង ជំរុញការផ្សព្វផ្សាយច្បាប់គ្រឿងញៀន ដល់អ្នកចូលរួមជាង ៣០០នាក់
ពិធីនេះបានរៀបចំឡើងយ៉ាងអធិកអធមដោយក្រសួងអធិការកិច្ច មានការសម្របសម្រួលយ៉ាងសកម្មពីមន្ទីរអធិការកិច្ចខេត្តស្ទឹងត្រែង នៅឯវិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦នេះ។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតីនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតី ពិធី សំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។


សន្តិសុខសង្គម
ស្នងការរងខេត្តប៉ៃលិន ចូលរួមកិច្ចប្រជុំត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យជំរឿនមន្ត្រីនគរបាលជាតិ តាមប្រព័ន្ធ Zoom
(ប៉ៃលិន)៖ នារព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ តបតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងទទួលបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន លោកឧត្តមសេនីយ៍ត្រី អ៊ុក ម៉ាប់ ស្នងការរងទទួលផែនការងារធនធានមនុស្ស បានដឹកនាំលោកនាយការិយាល័យបុគ្គលិក និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូអនឡាញ (Zoom)។


សុខាភិបាល
មន្ទីរសុខាភិបាលខេត្តប៉ៃលិន និងអង្គការ AHF Cambodia ប្រកាសកិច្ចសហប្រតិបត្តិការគាំទ្រសេវាថែទាំ និងព្យាបាលអ្នកផ្ទុកមេរោគអេដស៍
ខេត្តប៉ៃលិន៖ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ អង្គការមូលនីធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF Cambodia) និងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តប៉ៃលិន បានរៀបចំពិធីប្រកាសកិច្ចសហប្រតិបត្តិការលើការគាំទ្រសេវាថែទាំ និងព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ (ART) ដើម្បីរួមចំណែកលើកកម្ពស់គុណភាពសេវាសុខាភិបាល និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។


នយោបាយ
សម្តេចធិបតី៖ ក្រុមប្រឆាំងនៅក្រៅប្រទេស តែងតែចោទរាជរដ្ឋាភិបាលដោយគ្មានភស្តុតាង ឬឯកសារ ថា បានធ្វើឱ្យបាត់ដីខ្មែរនៅព្រំដែនកម្ពុជា-ថៃ ហើយតែងតែយកព័ត៌មានពីប្រភពដែលផ្សព្វផ្សាយដោយបណ្តាញព័ត៌មានថៃ មកចោទរាជរដ្ឋាភិបាល
«បងប្អូនប្រជាពលរដ្ឋខ្មែរមានចម្ងល់ដូចខ្ញុំដែរឬទេថា ក្រុមអ្នកនយោបាយខ្មែរនៅក្រៅប្រទេសមួយក្រុម តែងតែចោទរាជរដ្ឋាភិបាលដោយគ្មានភស្តុតាងឬឯកសារ ថារាជរដ្ឋាភិបាលបានធ្វើឱ្យបាត់ដីខ្មែរនៅព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលព្រំដែនលេខ៥២-៥៩ តាមរយៈការបោះបង្គោលព្រំដែនបណ្តោះអាសន្ន និងការដែលថៃធ្វើរបងព្រំដែនបេតុងដោយឯកតាភាគី។


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញអមដំណើរ និងចូលរួមអបអរសាទរ សិស្សជ័យលាភីនិទ្ទេស A ក្នុងពិធីសំណេះសំណាលជាមួយ សម្តេចធិបតី នាយករដ្ឋមន្ត្រី
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី រួមជាមួយថ្នាក់ដឹកនាំខេត្ត និងលោក ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ព្រមទាំងមាតាបិតា អាណាព្យាបាលសិស្សានុសិស្ស បានអញ្ជើញចូលរួមយ៉ាងកក់ក្តៅក្នុង «ពិធីសំណេះសំណាលជាមួយសិស្សដែលប្រឡងជាប់និទ្ទេស A» នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ឆ្នាំសិក្សា២០២៥-២០២៦។
ពិធីដ៏មហានព្វឫក្សនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកណ្ដាល ចុះពិនិត្យផ្លូវបេតុងបាក់ស្រុតដោយគ្រោះធម្មជាតិ នៅស្រុកកោះធំ និងបានចាត់វិធានការចាក់ថ្មបំពេញ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ
អភិបាលខេត្តកណ្ដាល ចុះពិនិត្យផ្លូវបេតុងបាក់ស្រុតដោយគ្រោះធម្មជាតិ នៅស្រុកកោះធំ និងបានចាត់វិធានការចាក់ថ្មបំពេញ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ


សន្តិសុខសង្គម
មន្ទីរបរិស្ថានខេត្តប៉ៃលិន ប្រជុំពិនិត្យវឌ្ឍនភាពការងារខែតុលា និងលើកទិសដៅអនុវត្តបន្ត
មន្ទីរបរិស្ថានខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំបូកសរុប និងពិនិត្យវឌ្ឍនភាពការងារប្រចាំខែតុលា ព្រមទាំងដាក់ចេញទិសដៅការងារសំខាន់ៗសម្រាប់អនុវត្តបន្ត ក្រោមអធិបតីភាព លោក សាក់ សាវរិទ្ធ ប្រធានមន្ទីរបរិស្ថានខេត្ត នៅសាលប្រជុំភ្នំខៀវនៃមន្ទីរបរិស្ថានខេត្តប៉ៃលិន។


សកម្មភាពថ្នាក់ដឹកនាំ
ក្រសួងការងារ រៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងផ្សព្វផ្សាយយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺអេដស៍ និងគ្រឿងញៀន នៅខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ជា សុខនី រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោកជំទាវ ម៉ៅ ធីតា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងជំងឺអេដស៍ និងគ្រឿងញៀន នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីភាពក្នុង «កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងផ្សព្វផ្សាយការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺអេដស៍ និងគ្រឿងញៀន» នៅសាលប្រជុំមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី។


ទូរទស្សន៍ជាតិ ខេត្តកំពង់ធំ
កម្មវិធី ទទក ព័ត៌មានអន្តរជាតិ ម៉ោង១២:០០នាទី (ថ្ងៃពុធ ២រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦)
កម្មវិធី ទទក ព័ត៌មានអន្តរជាតិ ម៉ោង១២:០០នាទី (ថ្ងៃពុធ ២រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦)


ទូរទស្សន៍ជាតិ ខេត្តកំពង់ធំ
សេចក្តីថ្លែងការណ៍ បច្ចុប្បន្នភាពស្តីពី ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាល ។ ថ្ងៃពុធ ២រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦
សេចក្តីថ្លែងការណ៍ បច្ចុប្បន្នភាពស្តីពី ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាល ។ ថ្ងៃពុធ ២រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦

