ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ធំមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

ការអភិវឌ្ឍ
លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអភិសេករូបសំណាក់ព្រះវិស្ណុ នៅមន្ទីរបក្សខេត្តប៉ៃលិន
ប៉ៃលិន៖ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអភិសេករូបសំណាក់ព្រះវិស្ណុ ដែលបានប្រារព្ធធ្វើឡើងយ៉ាងមហោឡារិកនៅបរិវេណមន្ទីរបក្សខេត្តប៉ៃលិន ដើម្បីបួងសួងសុំសេចក្តីសុខ សិរីសួស្តី វិបុលសុខ និងជោគជ័យគ្រប់ភារកិច្ចជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន។


ការអភិវឌ្ឍ
ពិធីអភិសេករូបសំណាក់ព្រះវិស្ណុនៅរង្វង់មូលអូរច្រា ប្រារព្ធឡើងយ៉ាងមហោឡារិក ដើម្បីបួងសួងសុំសេចក្តីសុខ និងការអភិវឌ្ឍជូនខេត្តប៉ៃលិន
រដ្ឋបាលខេត្តប៉ៃលិនបានរៀបចំពិធីអភិសេករូបសំណាក់ព្រះវិស្ណុ ស្ថិតនៅត្រង់ចំណុចរង្វង់មូលអូរច្រា ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ដើម្បីបួងសួងសុំសេចក្តីសុខ សិរីសួស្តី វិបុលសុខ និងការរីកចម្រើនរុងរឿងជូនដល់ប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន ក៏ដូចជាទូទាំងព្រះរាជាណាចក្រកម្ពុជា។


សន្តិសុខសង្គម
រដ្ឋបាលខេត្តប៉ៃលិន និងអង្គការ MJP រួមគ្នាលើកកម្ពស់សុខភាពមនុស្សវ័យចំណាស់ និងពិនិត្យរកកត្តាហានិភ័យជំងឺមិនឆ្លង
អង្គការមូលនិធិម៉ាដក្សជូលី (MJP) សហការជាមួយមន្ទីរសុខាភិបាលខេត្តប៉ៃលិន បានរៀបចំយុទ្ធនាការអប់រំផ្សព្វផ្សាយ និងលើកកម្ពស់សុខភាពក្នុងឱកាសទិវាមនុស្សចាស់អន្តរជាតិ ១ តុលា ឆ្នាំ២០២៦ ដោយផ្តោតលើការអប់រំសុខភាព ការធ្វើចលនារាងកាយ និងការពិនិត្យរកកត្តាហានិភ័យជំងឺមិនឆ្លង ជូនប្រជាពលរដ្ឋចាប់ពីអាយុ៤០ឆ្នាំឡើងទៅ។


នយោបាយ
សេចក្តីថ្លែងការណ៍បដិសេធចំពោះការចោទប្រកាន់ដដែលៗរបស់ថៃ និងតវ៉ាដាច់អហង្ការចំពោះសកម្មភាពគ្មានការអនុញ្ញាតនៅតាមទីតាំងបេតិកភណ្ឌវប្បធម៌របស់កម្ពុជា
(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរបស់កម្ពុជា បានបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះការចោទប្រកាន់ជាបន្តបន្ទាប់របស់អាជ្ញាធរយោធាថៃ ដែលថា កម្ពុជាបានប្រើប្រាស់ទីតាំងប្រាសាទបុរាណសម្រាប់គោលបំណងយោធា។ ក្រសួងបានបញ្ជាក់ថា ការចោទប្រកាន់ដែលគ្មានមូលដ្ឋានទាំងនេះ បានបំភ្លៃការពិត និងបង្វែរការយកចិត្តទុកដាក់ចេញពីការបំផ្លិចបំផ្លាញដែលកងកម្លាំងប្រដាប់អាវុធថៃបានបង្កឡើងចំពោះបេតិកភណ្ឌវប្បធម៌របស់កម្ពុជា។
តាមរយៈសេចក្តីថ្លែងការណ៍នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសង្កត់ធ្ងន់ថា ប្រាសាទបុរាណ និងទីតាំងបុរាណវិទ្យា គឺជាទីតាំងដែលមានសារៈសំខាន់ផ្នែកវប្បធម៌ ប្រវត្តិសាស្ត្រ និងសាសនា សម្រាប់គោរពបូជា អភិរក្ស ស្រាវជ្រាវ អប់រំ និងទេសចរណ៍ មិនមែនជាមូលដ្ឋានយោធាឡើយ។ ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាអន្តរជាតិ កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការការពារបេតិកភណ្ឌវប្បធម៌របស់ខ្លួន ស្របតាមច្បាប់អន្តរជាតិ។


នយោបាយ
J-23-ឆ្ពោះទៅកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០!
នៅសល់តែ ២៣ ថ្ងៃទៀតប៉ុណ្ណោះនឹងឈានដល់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងព្រឹត្តិការណ៍ពាក់ព័ន្ធដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំឡើងនៅរាជធានីភ្នំពេញពីថ្ងៃទី១៤ ដល់ ១៦ ខែវិច្ឆិកា ឆ្នាំ២០២៦


សកម្មភាពថ្នាក់ដឹកនាំ
ព័ត៌មាន ទទក ប៉ៃលិន (វីដេអូ) : មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តប៉ៃលិន បានធ្វើសន្និបាទបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧
នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តប៉ៃលិន បានធ្វើសន្និបាទបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ស្ថិតក្រោមធិបតីភាព ឯកឧត្តម រ័ត្ន វីរៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន។


នយោបាយ
សេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូ អញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
(ភ្នំពេញ) នៅថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១០:៥៥នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូន ឯកឧត្តម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE សេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានធ្វើបទបង្ហាញសង្ខេបជូនគណៈប្រតិភូអំពីបច្ចុប្បន្នភាពនៃស្ថានការណ៍នៅតំបន់ព្រំដែនកម្ពុជា–ថៃ ក្នុងភូមិសាស្ត្រច្រកបឹងត្រកួន។ បទបង្ហាញនេះបានបញ្ជាក់ពីការប្រកាន់ខ្ជាប់របស់កម្ពុជាក្នុងការគោរព និងអនុវត្តបទឈប់បាញ់ ព្រមទាំងសេចក្តីប្រកាសរួមយ៉ាងម៉ឺងម៉ាត់ ប្រកបដោយភាពស្មោះត្រង់ និងស្មារតីទទួលខុសត្រូវខ្ពស់។


សកម្មភាពថ្នាក់ដឹកនាំ
សម្ដេចធិបតី៖ សហគ្រាសធុនមីក្រូ តូច និងមធ្យម ជា «ឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ»
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ ។


សន្តិសុខសង្គម
ថ្នាក់ដឹកនាំការិយាល័យពុទ្ធិកសិក្សា និងបណ្ណាល័យ ចុះពិនិត្យតាមដានការសិក្សារបស់សមណសិស្ស-សិស្ស នៅសាលាពុទ្ធិកបឋមសិក្សាខេត្តប៉ៃលិន
លោក ង៉ែត ច័ន្ទរតនៈ ប្រធានការិយាល័យពុទ្ធិកសិក្សា និងបណ្ណាល័យ រួមជាមួយព្រះនាយក និងព្រះនាយករង បាននិមន្ត និងអញ្ជើញចុះពិនិត្យតាមដានវឌ្ឍនភាពនៃការសិក្សារបស់សមណសិស្ស និងសិស្ស នៅសាលាពុទ្ធិកបឋមសិក្សាខេត្តប៉ៃលិន រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃអង្គារ-ពុធ ៩កើត-១០កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០។


សុខាភិបាល
ផ្លែសាកេ ផ្ដល់អត្ថប្រយោជន៍ច្រើនយ៉ាងចំពោះសុខភាព
សុខភាព៖ ផ្លែសាកេ ជាផ្លែឈើកម្រមួយ ដែលមានរូបសណ្ឋានស្រដៀងផ្លែខ្នុរ។


សន្តិសុខសង្គម
លោកស្រីឧត្តមសេនីយ៍ទោ ហ៊ាង ឆវី អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ដល់កងរាជអាវុធហត្ថខេត្តប៉ៃលិន
ប៉ៃលិន៖ ពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ត្រូវបានរៀបចំឡើងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកស្រីឧត្តមសេនីយ៍ទោ ហ៊ាង ឆវី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារទី១ ដោយមានការចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន ព្រមទាំងថ្នាក់ដឹកនាំ និងនាយទាហានជាច្រើនរូប។


កសិកម្ម
មន្ទីរកសិកម្មខេត្តប៉ៃលិន បើកយុទ្ធនាការទ្រង់ទ្រាយធំ ចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតលើសត្វចិញ្ចឹមជាង ៩ពាន់ក្បាល
ប៉ៃលិន៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតទ្រង់ទ្រាយធំលើកទី១ ជូនដល់សត្វឆ្កែ និងឆ្មាទូទាំងខេត្ត ក្នុងគោលបំណងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវនេះ និងលើកកម្ពស់សុខភាពសាធារណៈជូនប្រជាពលរដ្ឋ។


កសិកម្ម
ព័ត៌មាន ទទក ប៉ៃលិន (វីដេអូ) : មន្ទីរកសិកម្មខេត្តប៉ៃលិន បើកយុទ្ធនាការទ្រង់ទ្រាយធំលើកដំបូង ចុះចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតដោយឥតគិតថ្លៃតាមខ្នងផ្ទះទូទាំងខេត្តប៉ៃលិន
យុទ្ធនាការទ្រង់ទ្រាយធំលើកទី១ នៃការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតនៅទូទាំងខេត្តប៉ៃលិន ត្រូវបានប្រកាសបើកជាផ្លូវការ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវនេះ មកលើមនុស្ស និងសត្វចិញ្ចឹម។ ពិធីបើកយុទ្ធនាការនេះ មានការចូលរួមពី លោក ខៀវ សុថុន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល, លោក ហាក់ សុចិត្រា តំណាងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ព្រមទាំងអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ និងភ្នាក់ងារសុខភាពសត្វ សរុបចំនួន ៣៨នាក់ (ស្រី ៥នាក់)។

