ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

នយោបាយ
ក្រសួងមហាផ្ទៃ ជំរុញឱ្យអភិបាលរាជធានី ខេត្ត ពន្លឿនការដោះស្រាយបញ្ហាព្រំប្រទល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ឱ្យបានចប់សព្វគ្រប់យ៉ាងយូរត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦
(ភ្នំពេញ)៖ ដើម្បីធានាថា ការងារកំណត់ព្រំប្រទល់រដ្ឋបាល នៅគ្រប់ថ្នាក់រដ្ឋបាល ត្រូវបានបញ្ចប់ដោយត្រឹមត្រូវ ស្របតាមគោលការណ៍ច្បាប់ និងទាន់ពេលវេលាកំណត់ ខណៈដែលរដ្ឋបាលមួយចំនួន នៅមិនទាន់បានពិនិត្យ និងដោះស្រាយបញ្ចប់នៅឡើយនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញលិខិត ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ផ្ញើទៅអភិបាលរាជធានី-ខេត្ត ដោយពន្លឿនការកំណត់ព្រំប្រទល់រដ្ឋបាលដែនដី ឱ្យចប់មុនដំណាច់ខែវិច្ឆិកា ឆ្នាំ២០២៦ ។ សេចក្តីជួនដំណឹងរបស់ក្រសួងមហាផ្ទៃ បានបន្ថែមថា នៅពេលឯកភាពគ្នាបញ្ចប់ការដោះស្រាយរួចរាល់ លើខ្សែព្រំប្រទល់រដ្ឋបាល គឺត្រូវចុះហត្ថលេខា លើកំណត់ហេតុប្រជុំ ផែនទី និងរៀបចំសំណើ ដោយភ្ជាប់សំណុំឯកសារបច្ចេកទេស រួចបញ្ជូនមកក្រសួងមហាផ្ទៃ ដើម្បីមានមូលដ្ឋានគ្រប់គ្រាន់ គោរពរាយការណ៍ និងស្នើសុំគោលការណ៍ពិនិត្យ សម្រេចពីប្រមុខរាជរដ្ឋាភិបាល។


សន្តិសុខសង្គម
កម្លាំងវេនប្រចាំបញ្ជា នៃអធិការដ្ឋាននគរបាលក្រុង/ស្រុក បានចុះល្បាត ឈរជើង តាមគោលដៅសំខាន់ៗក្នុងមូលដ្ឋាន
ប៉ៃលិន៖ នៅថ្ងៃព្រហស្បតិ៍ ១៥ រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ដោយអនុវត្តនូវអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន កម្លាំងវេនប្រចាំបញ្ជា នៃអធិការដ្ឋាននគរបាលក្រុង/ស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះល្បាត ឈរជើង និងត្រួតពិនិត្យតាមគោលដៅសំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពសង្គម បង្ការ និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ព្រមទាំងធានាសុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។


សុខាភិបាល
អត្ថប្រយោជន៍ដ៏អស្ចារ្យសម្រាប់អ្នកផឹកទឹកក្ដៅឧណ្ហៗនៅពេលព្រឹក
ការស្រាវជ្រាវបានបង្ហាញថា ការផឹកទឹកក្ដៅឧណ្ហៗចំណុះ៦៤០មីល្លីលីត្រ ក្នុងអំឡុងពេលពោះទទេ (ក្រោកពីគេងភ្លាម ផឹកទឹកក្ដៅឧណ្ហៗភ្លាម) នឹងទទួលបានអត្ថប្រយោជន៍ច្រើនយ៉ាងដូចជា ៖


សន្តិសុខសង្គម
កម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ចុះផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពទាំង៧ចំណុច នៅចំណុចសាលាអនុវិទ្យាល័យបយ៉ាខា
ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៨:៣០នាទី ដោយអនុវត្តនូវអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន លោកឧត្តមសេនីយ៍ត្រី គិត ធីរ៉ា ស្នងការរងទទួលផែនការងារសណ្តាប់ធ្នាប់ បានចាត់ឲ្យកម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន សហការជាមួយលោកនាយកសាលាអនុវិទ្យាល័យបយ៉ាខា បានធ្វើការចុះផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពទាំង៧ចំណុច នៅចំណុចសាលាអនុវិទ្យាល័យបយ៉ាខា ស្ថិតនៅភូមិរោងចក្រ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានសិស្សានុសិស្សចូលរួមសរុបចំនួន៦០នាក់,ស្រី២៥នាក់។


សន្តិសុខសង្គម
លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ បានចាត់ឲ្យតំណាង ចុះសួរសុខទុក្ខមន្រ្តីនគរបាលដែលមានជំងឺ ចំនួន០២រូប
ប៉ៃលិន៖នៅថ្ងៃព្រហស្បតិ៍ ១៥ រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១០:៣០នាទី ដោយអនុវត្តនូវអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានចាត់ឲ្យ លោកឧត្តមសេនីយ៍ត្រី អ៊ុក ម៉ាប់ ស្នងការរងទទួលផែនការងារធនធានមនុស្ស ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកថវិកាមិត្តនគរបាលខេត្តប៉ៃលិន ប្រគល់ជូនមន្រ្តីនគរបាលចំនួន ២រូប


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលរងខេត្តប៉ៃលិន ជម្រុញដល់មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ត្រូវបង្កើនការប្រមូល និងគ្រប់គ្រងសំរាមឱ្យបានទាន់ពេលវេលា ដើម្បីកុំឱ្យប៉ះពាល់ ដល់សោភណ្ឌភាព និងក្លិនក្នុងតំបន់រមណីយដ្ឋាន
(ប៉ៃលិន)៖ ក្នុងឪកាសចុះពិនិត្យ និងរៀបចំកែលម្អសោភណ្ឌភាព អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់នៅតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រភ្នំយ៉ាត នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២៦ លោក មុត ភិសិទ្ធនា អភិបាលរងខេត្តប៉ៃលិន បានផ្តល់ការណែនាំយ៉ាងម៉ឺងម៉ាត់ និងជម្រុញឱ្យមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ត្រូវសហការគ្នាឱ្យបានជិតស្និទ្ធ ក្នុងការប្រមូល និងគ្រប់គ្រងសំរាមឱ្យបានទាន់ពេលវេលា ដើម្បីកុំឱ្យប៉ះពាល់ ដល់សោភណ្ឌភាព និងក្លិនក្នុងតំបន់រមណីយដ្ឋាននានា ក្នុងខេត្តប៉ៃលិន។ ពិធីនេះក៍មានការអញ្ជើញចូលរួមពីលោក ស្រេង តុងឡាយ អនុប្រធានមន្ទីរទេសចរណ៍ខេត្ត ,លោក នុត ក្រេម ប្រធានការិយាល័យផែនការ វិនិយោគ និងអភិវឌ្ឍន៍ផលិតផលទេសចរណ៍ ,តំណាងមន្ទីរបរិស្ថានខេត្ត ,តំណាងរដ្ឋបាលក្រុងប៉ៃលិន និងអាជ្ញាធរមូលដ្ឋានជាច្រើនរូប។


អប់រំ និងកីឡា
អត្ថប្រយោជន៍ទាំង ១២ យ៉ាងទទួលបានពីការដើរហាត់ប្រាណជាប្រចាំថ្ងៃ
សុខភាព៖ ការហាត់ប្រាណ និងលេងកីឡា ពិតជាសំខាន់ណាស់ចំពោះសុខភាព ព្រោះវាជួយឱ្យរាងកាយមានសកម្មភាព បញ្ចេញជាតិពុល និងធ្វើឱ្យរាងស្អាត។


ទេសចរណ៍
ថ្នាក់ដឹកនាំក្រសួងទេចរណ៍ ចុះពិនិត្យ និងសិក្សាស្រាវជ្រាវ លើគោលដៅទេសចរណ៍សំខាន់ៗ ដែលមានសក្តានុពល ក្នុងខេត្តប៉ៃលិន
(ប៉ៃលិន)៖ លោក ញឹម សោភ័ណ្ឌ ប្រធាននាយកដ្ឋានជំរុញទេសចរណ៍ក្នុងស្រុក នៃក្រសួងទេចរណ៍ អមដំណើរដោយប្រតិភូក្រសួងទេចរណ៍, លោក ស្រេង តុងឡាយ អនុប្រធានមន្ទីរទេសចរណ៍ខេត្ត និង លោក នុត ក្រេម ប្រធានការិយាល័យផែនការមន្ទីរទេចរណ៍ខេត្តប៉ៃលិន នាថ្ងៃទី ១០-១១ ខែសីហា ឆ្នាំ ២០២៦ បានចុះពិនិត្យ និងសិក្សាស្រាវជ្រាវផ្ទាល់ លើគោលដៅទេសចរណ៍សំខាន់ៗ ដែលមានសក្តានុពលក្នុងខេត្ត ដើម្បីសិក្សា វាយតម្លៃ និងប្រមូលព័ត៌មានពាក់ព័ន្ធ សម្រាប់រៀបចំ កញ្ចប់ទស្សនកិច្ច និងខ្សែទស្សនកិច្ចទេសចរណ៍ ឱ្យមានភាពទាក់ទាញ សមស្របតាមសក្តានុពលមូលដ្ឋាន និងអាចលើកកម្ពស់ការទាក់ទាញភ្ញៀវទេសចរ និងការវិនិយោគ ក្នុងវិស័យទេសចរណ៍ របស់ខេត្ត។


សេចក្តីជូនដំណឹង
ក្រសួងមហាផ្ទៃជម្រាបជូន ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ស្តីពី ការជំរុញ និងដោះស្រាយបញ្ហាព្រំប្រទល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ឱ្យបានចប់សព្វគ្រប់យ៉ាងយូរត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។
ក្រសួងមហាផ្ទៃ សូមជម្រាបជូន ឯកឧត្តម លោកជំទាវអភិបាល ជ្រាបថា កន្លងមក ក្រសួងមហាផ្ទៃបានដាក់ចេញគោលការណ៍ និងលិខិតណែនាំជាបន្តបន្ទាប់ ដើម្បីជំរុញការពិនិត្យ ការ កំណត់ និងការដោះស្រាយបញ្ហាព្រំប្រទល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ឱ្យបាន ច្បាស់លាស់ត្រឹមត្រូវ និងស្របតាមលិខិតបទដ្ឋានគិតយុត្តជាធរមាន។


នយោបាយ
AOT ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍នៅចំណុចផ្ទះប្រជាជនស៊ីវិលចំនួន ១១៤ខ្នង ដែលរងផលប៉ះពាល់ទាំងស្រុង នៅក្នុងភូមិតេជោមរកត
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១០:៣០នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចផ្ទះប្រជាជនស៊ីវិលចំនួន ១១៤ខ្នង រងផលប៉ះពាល់ទាំងស្រុង ហើយប្រជាជនសរុបចំនួន ៥១១នាក់ (ស្រីចំនួន ២៦៨នាក់) នៅមិនទាន់អាចត្រលប់ទៅលំនៅឋានវិញបាន ដែលស្ថិតនៅក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។


សន្តិសុខសង្គម
លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារការងារឆមាសទី២ ឆ្នាំ២០២៦
(ប៉ៃលិន)៖ នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារសម្រាប់ឆមាសទី២ ឆ្នាំ២០២៦ តាមរយៈប្រព័ន្ធអនឡាញ (ZOOM) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.ក.)។ កិច្ចប្រជុំនេះក្នុងគោលបំណងត្រួតពិនិត្យ និងវាយតម្លៃលើសភាពការណ៍គ្រោះថ្នាក់ចរាចរណ៍ ការអនុវត្តច្បាប់ និងវិធានការឆ្លើយតបនានានាពេលកន្លងមក ដើម្បីពិនិត្យមើលចំណុចខ្លាំង ចំណុចខ្វះខាត និងបញ្ហាប្រឈម ដែលត្រូវដោះស្រាយជាបន្ទាន់។


ពាណិជ្ជកម្ម
ភេសជ្ជៈ ក្រមុំ៣០ កម្លោះ៩៩៩ ផលិតផលរបស់សិប្បករខេត្តប៉ៃលិន គុណភាពខ្ពស់ ជំនួយសុខភាព
ភេសជ្ជៈ ក្រមុំ៣០ កម្លោះ៩៩៩ ផលិតផលរបស់សិប្បករខេត្តប៉ៃលិន ត្រូវបានទទួលស្គាល់ជាផលិតផល ភូមិមួយ ផលិតផលមួយ របស់ខេត្តប៉ៃលិន គុណភាពខ្ពស់ ជំនួយសុខភាព បុរស នារី គ្រប់វ័យ។ មានទីតាំងស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន Tel: 097 8191 999


អប់រំ និងកីឡា
ព័ត៌មាន ទទក ប៉ៃលិន (Video) : លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញបើកបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៥-២០២៦
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញបើកបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំសិក្សា ២០២៥-២០២៦ នៅមណ្ឌលប្រឡង វិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្តប៉ៃលិន ស្ថិតក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

