ព័ត៌មានតាមបណ្តារខេត្ត

មន្ទីរសាធារណការខេត្តប៉ៃលិន បន្តសកម្មភាពថែទាំ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធផ្លូវខេត្ត ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ
ការអភិវឌ្ឍ
មន្ទីរសាធារណការខេត្តប៉ៃលិន បន្តសកម្មភាពថែទាំ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធផ្លូវខេត្ត ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ
ប៉ៃលិន៖ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារបច្ចេកទេសនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្ម នៅក្នុងការអនុវត្តការងារថែទាំខួប និងថែទាំប្រចាំលើកំណាត់ផ្លូវខេត្តសំខាន់ៗចំនួនពីរខ្សែ ដើម្បីលើកកម្ពស់គុណភាពផ្លូវថ្នល់ និងធានាសុវត្ថិភាពក្នុងការធ្វើដំណើរជូនបងប្អូនប្រជាពលរដ្ឋ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
កម្ពុជាស្វាគមន៍ការតែងតាំងប្រធានគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាសមុទ្រ UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ ដោយសន្តិវិធី និងជួយធានាសន្តិសុខថាមពលក្នុងតំបន់
នយោបាយ
កម្ពុជាស្វាគមន៍ការតែងតាំងប្រធានគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាសមុទ្រ UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ ដោយសន្តិវិធី និងជួយធានាសន្តិសុខថាមពលក្នុងតំបន់
ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១៤ សីហា ឆ្នាំ២០២៦ បានចេញសេចក្តីប្រកាសព័ត៌មាន ស្វាគមន៍ការតែងតាំងលោកស្រី Katrina Cooper ជាប្រធានគណៈកម្មការផ្សះផ្សា ស្របតាមអនុសញ្ញា UNCLOS ដោយមានការឯកភាពពីភាគីពាក់ព័ន្ធ។ នេះជាជំហានដ៏សំខាន់មួយក្នុងដំណើរការផ្សះផ្សាដែលផ្តើមដោយកម្ពុជា ដើម្បីដោះស្រាយខ្វែងគំនិតគ្នានិងស្វែងរកកិច្ចព្រមព្រៀងលើដែនសមុទ្រ ព្រមទាំងកិច្ចសហប្រតិបត្តិការអភិវឌ្ឍធនធានប្រេងនិងឧស្ម័ននៅតំបន់ទាមទារជាន់គ្នានៃដែនសមុទ្រ។ រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការដោះស្រាយបញ្ហាដែនសមុទ្រដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។ គណៈកម្មការផ្សះផ្សារំពឹងថានឹងបន្តការងារទៅមុខ ដោយមានការជួបប្រជុំលើកដំបូងស្ដីពីនីតិវិធីរបស់ខ្លួន នាពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ៕
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
មន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន បន្តចុះផ្សព្វផ្សាយអប់រំ និងបិទផ្ទាំងរូបភាព អំពីហានិភ័យ នៃគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ជូនដល់ប្រជាពលរដ្ឋ តាមមូលដ្ឋាន
សន្តិសុខសង្គម
មន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន បន្តចុះផ្សព្វផ្សាយអប់រំ និងបិទផ្ទាំងរូបភាព អំពីហានិភ័យ នៃគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ជូនដល់ប្រជាពលរដ្ឋ តាមមូលដ្ឋាន
(ប៉ៃលិន)៖ មន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន នាថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០២៦ បានដឹកនាំក្រុមការងាររួមមាន យុវជនកាកបាទក្រហមកម្ពុជាខេត្ត អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា សង្កាត់បយ៉ាខា និងមានការចូលរួមយ៉ាងសកម្ម ពីអាជ្ញាធរមូលដ្ឋានភូមិបរតាំងស៊ូ សរុបចំនួន ២១ នាក់បន្តចុះប្រតិបត្តិការអប់រំ និងផ្សព្វផ្សាយ នៅតាមមូលដ្ឋាន អំពីហានិភ័យ នៃគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ជូនដល់ប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ការយល់ដឹង សុវត្ថិភាព និងការប្រុងប្រយ័ត្នខ្ពស់ ក្នុងជីវភាពរស់នៅ ប្រចាំថ្ងៃ ក្នុងសហគមន៍។ ការចុះផ្សព្វផ្សាយនេះ ត្រូវបានធ្វើឡើងនៅចំណុចបរថ្មី ក្នុងភូមិបរតាំងស៊ូ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ថ្ងៃស្អែកឯកឧត្តម អ៊ី ឈាន  នឹងអញ្ជើញចូលរួមពិធីដង្ហែទៀនព្រះវស្សា ព្រះរាជទ្រព្យព្រះមហាក្សត្រ វេរប្រគេនព្រះសង្ឃ វត្តព្រះពុទ្ធត្រ័យរតន៍មង្គល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេច ព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា
សិល្បៈនិងវប្បធម៌
ថ្ងៃស្អែកឯកឧត្តម អ៊ី ឈាន នឹងអញ្ជើញចូលរួមពិធីដង្ហែទៀនព្រះវស្សា ព្រះរាជទ្រព្យព្រះមហាក្សត្រ វេរប្រគេនព្រះសង្ឃ វត្តព្រះពុទ្ធត្រ័យរតន៍មង្គល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេច ព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា
(ប៉ៃលិន)៖ រដ្ឋបាលខេត្តប៉ៃលិន ជូនដំណឹងស្តីពីឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន នឹងអញ្ជើញចូលរួមពិធី ដង្ហែទៀនព្រះវស្សា ព្រះរាជទ្រព្យព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីវេរប្រគេនព្រះសង្ឃ វត្តព្រះពុទ្ធត្រ័យរតន៍មង្គល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេច ព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្ម យុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៨:០០នាទីព្រឹក នៅវត្តព្រះពុទ្ធត្រ័យរតន៍មង្គល ស្ថិតនៅក្នុងភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ អត្ថបទ សេង សុវណ្ណារិទ្ធ
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ព្រះមេគណខេត្តប៉ៃលិន ដឹកនាំការដាំដើមឈើប្រណិត ចំនួន ១.៤០០ដើម ដើម្បីស្តារគម្របព្រៃឈើ និងរក្សាជម្រកសត្វព្រៃ
សិល្បៈនិងវប្បធម៌
ព្រះមេគណខេត្តប៉ៃលិន ដឹកនាំការដាំដើមឈើប្រណិត ចំនួន ១.៤០០ដើម ដើម្បីស្តារគម្របព្រៃឈើ និងរក្សាជម្រកសត្វព្រៃ
ប៉ៃលិន៖ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ព្រះសោភ័ណរតនវេទី អ៊ា សុផន ព្រះមេគណខេត្តប៉ៃលិន និងជាព្រះចៅអធិការវត្តពោធិមារាម ហៅវត្តប៉ាហ៊ី បានដឹកនាំព្រះសង្ឃ មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ និងប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ចុះដាំកូនឈើប្រណិត ចំនួន ១.៤០០ដើម រួមមានៈ ដើមបេង ដើមក្រញូង នាងនួន ធ្នង់ និងដើមព្រីង នៅក្នងពុទ្ធមណ្ឌលសង្ឃមណ្ឌលព្រៃសង្ឃវន្ត ស្ថិតក្នុងភូមិភូមិបហ៊ុយ ក្នុងសង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលកន្លងមក ធ្លាប់រងការកាប់ទន្រ្ទាន និងភ្លើងឆេះព្រៃ វាលអស់ជាអន្លើៗ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្ត ដល់ស្ត្រីប្រឹងប្រែងប្រកួតប្រជែងយកតំណែង ជាស្មៀនឃុំ និងដាក់គោលដៅនៅឆ្នាំ២០៥០ មានស្ត្រីជាស្មៀនឃុំ ឱ្យបាន៥០ភាគរយ
នយោបាយ
សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្ត ដល់ស្ត្រីប្រឹងប្រែងប្រកួតប្រជែងយកតំណែង ជាស្មៀនឃុំ និងដាក់គោលដៅនៅឆ្នាំ២០៥០ មានស្ត្រីជាស្មៀនឃុំ ឱ្យបាន៥០ភាគរយ
(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា បានថ្លែងលើកទឹកចិត្ត ដល់ស្ត្រីប្រឹងប្រែងប្រកួតប្រជែងយកតំណែងជាស្មៀនឃុំ និងដាក់គោលដៅនៅឆ្នាំ២០៥០ មានស្ត្រីជាស្មៀនឃុំឱ្យបាន៥០ភាគរយ។ ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងក្នុងកិច្ចប្រជុំជាមួយប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តប៉ៃលិន រៀបចំ ដំណើរការប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី
អប់រំ និងកីឡា
លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តប៉ៃលិន រៀបចំ ដំណើរការប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី
(ប៉ៃលិន)៖ ព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តប៉ៃលិន (ល.ខ.ប ប៉ៃលិន) បានរៀបចំ ដំណើរការប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ដើម្បីបម្រើការងារក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦។ ការប្រឡងនេះត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម មាន សទិ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងជាប្រធានក្រុមការងារដឹកនាំ និងត្រួតពិនិត្យការប្រឡង និង លោក ស៊ិន ដារ៉ា ប្រធានអនុគណៈកម្មការរៀបចំការប្រឡងថ្នាក់ខេត្ត និងជាប្រធាន ល.ខ.ប ប៉ៃលិន។ គោលបំណងនៃការប្រឡងជ្រើសរើស មន្ត្រីកិច្ចសន្យារយៈពេលខ្លី គឺដើម្បីបម្រើការងារ លើការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ ឱ្យប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ និងទាន់ពេលវេលា តាមប្រតិទិនការងាររបស់ គ.ជ.ប។ និងដើម្បីបំពេញការងារបច្ចេកទេស និងរដ្ឋបាលនៅ ល.ខ.ប ប៉ៃលិន ដែលមានសមត្ថភាព តម្លាភាព និងភាពស្មោះត្រង់ ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំវិសាមញ្ញលើកទី៦ អាណត្តិទី៤
សកម្មភាពថ្នាក់ដឹកនាំ
ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំវិសាមញ្ញលើកទី៦ អាណត្តិទី៤
(ប៉ៃលិន)៖ ព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំវិសាមញ្ញលើកទី៦ អាណត្តិទី៤ របស់ខ្លួន ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន និង លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗ មួយចំនួន ដើម្បីរុញច្រានការងាររដ្ឋបាល និងការអភិវឌ្ឍក្នុងខេត្ត ឱ្យកាន់តែមានប្រសិទ្ធភាព រួមមាន៖ ពិនិត្យឡើងវិញនូវកំណត់ហេតុ នៃកិច្ចប្រជុំកន្លងមក ដើម្បីតាមដានវឌ្ឍនភាព និងលទ្ធផល នៃការអនុវត្តទិសដៅការងារ ដែលបានដាក់ចេញ , ពិនិត្យលើរបាយការណ៍សកម្មភាព និងលទ្ធផលការងារ របស់គណៈអភិបាលខេត្ត ក្នុងការឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន និងការពិភាក្សា លើផែនការសកម្មភាព ការងារហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខសុវត្ថិភាព និងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឱ្យបានកាន់តែឆាប់រហ័ស និងមានតម្លាភាព។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
យកគ្រាប់ឪឡឹកដាំទឹកផឹក ជួយព្យាបាលជំងឺតម្រងនោម និងបំពង់នោម
សុខាភិបាល
យកគ្រាប់ឪឡឹកដាំទឹកផឹក ជួយព្យាបាលជំងឺតម្រងនោម និងបំពង់នោម
បើយោងតាមការស្រាវជ្រាវបានឱ្យដឹងថា គ្រាប់ឪឡឹក ផ្ទុកជាតិកាឡូរីទាប តែមានសារធាតុចិញ្ចឹមច្រើន ផ្ដល់អត្ថប្រយោជន៍ល្អចំពោះអ្នកទទួលទានវា។ ជាពិសេសទៅទៀតនោះ ការយកគ្រាប់ឪឡឹកស្រស់ដាំស្ងោរ សម្រិតយកតែទឹកផឹកជួយជួយព្យាបាលជំងឺតម្រងនោម និងបំពង់នោមថែមទៀតផង។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
មន្ទីរសុខាភិបាលខេត្តប៉ៃលិន សហការជាមួយមន្ទីរពេទ្យជ័យវរ្ម័នទី៧ បើកវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រង និងព្យាបាលជំងឺគ្រុនឈាម ជូនមន្ត្រីសុខាភិបាលក្នុងខេត្ត
សុខាភិបាល
មន្ទីរសុខាភិបាលខេត្តប៉ៃលិន សហការជាមួយមន្ទីរពេទ្យជ័យវរ្ម័នទី៧ បើកវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រង និងព្យាបាលជំងឺគ្រុនឈាម ជូនមន្ត្រីសុខាភិបាលក្នុងខេត្ត
ខេត្តប៉ៃលិន៖ នាថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី ឆស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តប៉ៃលិន បានសហការជាមួយមន្ទីរពេទ្យជ័យវរ្ម័នទី៧ រៀបចំ «វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពស្តីពី៖ ការគ្រប់គ្រង ព្យាបាល និងថែទាំជំងឺគ្រុនឈាម» ជូនដល់មន្ត្រីសុខាភិបាលខេត្តប៉ៃលិន និងគ្រូពេទ្យជំនាញមកពីតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដើម្បីពង្រឹងសមត្ថភាព ជំនាញ និងបង្កើនប្រសិទ្ធភាពការងារ ជូនដល់គ្រូពេទ្យនៅមូលដ្ឋានផ្ទាល់ ដែលជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការឆ្លើយតប និងទប់ស្កាត់ការរាតត្បាតនៃជំងឺគ្រុនឈាម ព្រមទាំងធានាបាននូវការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់ជូនប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
កិច្ចប្រជុំពិនិត្យ និងវាយតម្លៃ ពាក្យស្នើសុំបើកស្នាក់ការថ្វាយបង្គំបណ្តោះអាសន្ន (រយៈពេល ១ឆ្នាំ) របស់ព្រះវិហារអូរប្រើស
សិល្បៈនិងវប្បធម៌
កិច្ចប្រជុំពិនិត្យ និងវាយតម្លៃ ពាក្យស្នើសុំបើកស្នាក់ការថ្វាយបង្គំបណ្តោះអាសន្ន (រយៈពេល ១ឆ្នាំ) របស់ព្រះវិហារអូរប្រើស
(ប៉ៃលិន)៖ នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ លោកស្រី ជា ដាណែត អភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំពិនិត្យ និងវាយតម្លៃលើពាក្យស្នើសុំអនុញ្ញាតបើកស្នាក់ការថ្វាយបង្គំបណ្តោះអាសន្ន របស់ព្រះវិហារអូរប្រើស ដែលមានទីតាំងស្ថិតនៅ ក្នុងភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ កិច្ចប្រជុំនេះមានការចូលរួមពី លោក អ៊ុង ប៊ុននាថ ប្រធានស្តីទី នៃមន្ទីរធម្មការ និងសាសនាខេត្តប៉ៃលិន ព្រមទាំងមន្ត្រីរាជការក្រោមឱវាទ អាជ្ញាធរដែនដី និងមន្ត្រីពាក់ព័ន្ធ ជាច្រើនរូប។ អង្គប្រជុំ បានផ្តោតលើការពិនិត្យយ៉ាងល្អិតល្អន់ លើឯកសារគតិយុត្ត លក្ខខណ្ឌបច្ចេកទេស និងទីតាំងជាក់ស្តែង ដើម្បីធានាថាការសុំបើកស្នាក់ការថ្វាយបង្គំបណ្តោះអាសន្ន (រយៈពេល ១ឆ្នាំ) នេះ ត្រូវបានអនុវត្តត្រឹមត្រូវតាមនីតិវិធី និងការណែនាំ របស់ក្រសួងធម្មការ និងសាសនា។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
មន្ត្រីជំនាញ នៃមន្ទីរធនធានទឹកខេត្តប៉ៃលិន ចុះពង្រឹងគណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹក សម្រាប់ប្រព័ន្ធធារាសាស្ត្រផ្ទះស្បូវ និងប្រព័ន្ធធារាសាស្ត្រអូរដូនតា ក្នុងឃុំស្ទឹងត្រង់
សន្តិសុខសង្គម
មន្ត្រីជំនាញ នៃមន្ទីរធនធានទឹកខេត្តប៉ៃលិន ចុះពង្រឹងគណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹក សម្រាប់ប្រព័ន្ធធារាសាស្ត្រផ្ទះស្បូវ និងប្រព័ន្ធធារាសាស្ត្រអូរដូនតា ក្នុងឃុំស្ទឹងត្រង់
(ប៉ៃលិន)៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ លោក ដន់ សារ៉ុម ប្រធានការិយាល័យរដ្ឋបាល និងលោក ង៉ា រ៉ាស៊ី អនុប្រធានការិយាល័យធារាសាស្ត្រកសិកម្ម នៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន បានអញ្ជើញបើកកិច្ចប្រជុំ ជាមួយគណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹក ដើម្បីពង្រឹងសមត្ថភាពរបស់គណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹក (ស.ក.ប.ទ.) សម្រាប់ប្រព័ន្ធធារាសាស្ត្រផ្ទះស្បូវ និងប្រព័ន្ធធារាសាស្ត្រអូរដូនតា ស្ថិតក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ កិច្ចប្រជុំនេះ មានរបៀបវារៈដូចជា៖ ១- ប្រជុំពិភាក្សា អំពីវឌ្ឍនភាពការងាររបស់ ស.ក.ប.ទ. , ២- ពង្រឹងគណៈកម្មធិការស.ក.ប.ទ. អំពីការអនុវត្តនូវសកម្មភាពការងារគ្រប់គ្រង និងថែទាំប្រព័ន្ធធារាសាស្ត្រ, ៣- ពង្រឹងគណៈកម្មធិការស.ក.ប.ទ. អំពីការប្រមូលភាគទានប្រើប្រាស់ទឹក ពីប្រព័ន្ធធារាសាស្រ្ត, និង៤- ពិភាក្សាអំពីបញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរផ្សេងៗ របស់គណៈកម្មាធិការ ស.ក.ប.ទ.។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
សម្តេចធិបតី ទទួលជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាម របស់សហរដ្ឋអាម៉េរិក នៅវិមានសន្តិភាព
នយោបាយ
សម្តេចធិបតី ទទួលជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាម របស់សហរដ្ឋអាម៉េរិក នៅវិមានសន្តិភាព
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាម៉េរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត