ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ធំមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតីនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតី ពិធី សំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។


សន្តិសុខសង្គម
ស្នងការរងខេត្តប៉ៃលិន ចូលរួមកិច្ចប្រជុំត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យជំរឿនមន្ត្រីនគរបាលជាតិ តាមប្រព័ន្ធ Zoom
(ប៉ៃលិន)៖ នារព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ តបតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងទទួលបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន លោកឧត្តមសេនីយ៍ត្រី អ៊ុក ម៉ាប់ ស្នងការរងទទួលផែនការងារធនធានមនុស្ស បានដឹកនាំលោកនាយការិយាល័យបុគ្គលិក និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូអនឡាញ (Zoom)។


សុខាភិបាល
មន្ទីរសុខាភិបាលខេត្តប៉ៃលិន និងអង្គការ AHF Cambodia ប្រកាសកិច្ចសហប្រតិបត្តិការគាំទ្រសេវាថែទាំ និងព្យាបាលអ្នកផ្ទុកមេរោគអេដស៍
ខេត្តប៉ៃលិន៖ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ អង្គការមូលនីធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF Cambodia) និងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តប៉ៃលិន បានរៀបចំពិធីប្រកាសកិច្ចសហប្រតិបត្តិការលើការគាំទ្រសេវាថែទាំ និងព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ (ART) ដើម្បីរួមចំណែកលើកកម្ពស់គុណភាពសេវាសុខាភិបាល និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។


នយោបាយ
សម្តេចធិបតី៖ ក្រុមប្រឆាំងនៅក្រៅប្រទេស តែងតែចោទរាជរដ្ឋាភិបាលដោយគ្មានភស្តុតាង ឬឯកសារ ថា បានធ្វើឱ្យបាត់ដីខ្មែរនៅព្រំដែនកម្ពុជា-ថៃ ហើយតែងតែយកព័ត៌មានពីប្រភពដែលផ្សព្វផ្សាយដោយបណ្តាញព័ត៌មានថៃ មកចោទរាជរដ្ឋាភិបាល
«បងប្អូនប្រជាពលរដ្ឋខ្មែរមានចម្ងល់ដូចខ្ញុំដែរឬទេថា ក្រុមអ្នកនយោបាយខ្មែរនៅក្រៅប្រទេសមួយក្រុម តែងតែចោទរាជរដ្ឋាភិបាលដោយគ្មានភស្តុតាងឬឯកសារ ថារាជរដ្ឋាភិបាលបានធ្វើឱ្យបាត់ដីខ្មែរនៅព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលព្រំដែនលេខ៥២-៥៩ តាមរយៈការបោះបង្គោលព្រំដែនបណ្តោះអាសន្ន និងការដែលថៃធ្វើរបងព្រំដែនបេតុងដោយឯកតាភាគី។


សន្តិសុខសង្គម
មន្ទីរបរិស្ថានខេត្តប៉ៃលិន ប្រជុំពិនិត្យវឌ្ឍនភាពការងារខែតុលា និងលើកទិសដៅអនុវត្តបន្ត
មន្ទីរបរិស្ថានខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំបូកសរុប និងពិនិត្យវឌ្ឍនភាពការងារប្រចាំខែតុលា ព្រមទាំងដាក់ចេញទិសដៅការងារសំខាន់ៗសម្រាប់អនុវត្តបន្ត ក្រោមអធិបតីភាព លោក សាក់ សាវរិទ្ធ ប្រធានមន្ទីរបរិស្ថានខេត្ត នៅសាលប្រជុំភ្នំខៀវនៃមន្ទីរបរិស្ថានខេត្តប៉ៃលិន។


សិល្បៈនិងវប្បធម៌
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញសេចក្តីថ្លែងការណ៍ទាត់ចោលការលើកឡើងទាំង៣ចំណុច របស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃដែលបានចុះផ្សាយនៅក្នុងកាសែត Khaosod
(ភ្នំពេញ)៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចេញសេចក្តីថ្លែងការណ៍ទាត់ចោលការលើកឡើងរបស់ រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ Sabeeda Thaised កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ដូចដែលបានចុះផ្សាយនៅក្នុងកាសែត Khaosod ដោយបានអះអាងថា៖ ទី១. ប្រាសាទខ្នារ និងប្រាសាទតាក្របី ស្ថិតនៅក្នុងទឹកដីថៃ ទី២. ភាគីថៃបានចុះប្រាសាទទាំងនេះនៅក្នុងបញ្ជីបេតិកភណ្ឌជាតិ ព្រមទាំងបានចាត់វិធានការរដ្ឋបាលនានាដើម្បីគ្រប់គ្រងថែរក្សា និងអភិរក្សតាមរយៈច្បាប់ជាតិផ្ទៃក្នុងរបស់ខ្លួន និងទី៣. ដោយផ្អែកលើមូលដ្ឋាននេះ ភាគីថៃបដិសេធមិនព្រមប្រគល់វត្ថុសិល្បៈដែលបានយកចេញជាឯកតោភាគីពីតំបន់ប្រាសាទខាងលើដោយយកលេសថាការប្រមូលវត្ថុសិល្បៈចេញពីតំបន់ប្រាសាទនេះគឺដើម្បីសិក្សា ថែរក្សា និងអភិរក្ស។


នយោបាយ
(វីដេអូ) : ព្រះរាជាណាចក្រកម្ពុជា សូមស្វាគមន៍កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅពាក់កណ្តាលខែវិច្ឆិកា ខាងមុខនេះ
ព្រះរាជាណាចក្រកម្ពុជា សូមស្វាគមន៍កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅពាក់កណ្តាលខែវិច្ឆិកា ខាងមុខនេះ


នយោបាយ
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការបំផុត ចំពោះសកម្មភាពរបស់ពួកឧទ្ទាមក្រៅច្បាប់
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការបំផុត ចំពោះសកម្មភាពរបស់ពួកឧទ្ទាមក្រៅច្បាប់ ក្នុងការបង្កើត «រដ្ឋសភាខុសច្បាប់» នៅទីក្រុងប៉ារីស កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ដោយចាត់ទុកទង្វើនេះជាការរំលោភលើរដ្ឋធម្មនុញ្ញ និងបំផ្លាញឆន្ទៈរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត។


នយោបាយ
(វិដេអូ) : កម្មវិធីស្វែងយល់ ស្តីពី ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
កម្មវិធីស្វែងយល់ ស្តីពី ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ក្រោមប្រធានបទ "តួនាទីអ្នកសារព័ត៌មានក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត"


សេចក្តីប្រកាសព័ត៌មាន
សេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួប១ឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥
ក្នុងឱកាសខួប១ឆ្នាំ នៃការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ (ហៅម្យ៉ាងទៀត ថាជាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ) ដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ដោយមានឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋ អាម៉េរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ធ្វើជាសាក្សី ក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ចំពោះសេចក្តីថ្លែងការណ៍រួមនេះ និងចំពោះការស្វែងរកសន្តិភាពយូរអង្វែងរវាងកម្ពុជា និងថៃ។
កម្ពុជានៅតែបន្តប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការប្រកាន់ខ្ជាប់នូវបទឈប់បាញ់ និងការអនុវត្តស្មារតីនៃ សេចក្តីថ្លែងការណ៍នេះដោយសុឆន្ទៈ។


សន្តិសុខសង្គម
កម្លាំងនគរបាលចរាចរណ៍ខេត្តប៉ៃលិន ចុះអប់រំច្បាប់ចរាចរណ៍ និងបិទចំណាំងផ្លាតជូនប្រជាពលរដ្ឋ ក្នុងសង្កាត់អូរតាវ៉ៅ
កម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានសហការជាមួយអាជ្ញាធរដែនដី មន្ទីរសាធារណការ និងយុវជនកាកបាទក្រហម ចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ព្រមទាំងបិទស្ទីគ័រចំណាំងផ្លាតជូនយានយន្តប្រជាពលរដ្ឋចំនួន ២ភូមិ ក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ដោយមានពលរដ្ឋចូលរួមសរុប ៩០នាក់ (ស្រី ៤៩នាក់)។


សុខាភិបាល
អត្ថប្រយោជន៍ទទួលបានពីការពិសាតែស្លឹកផ្លែប៊ឺ ២ ពែងរាល់ថ្ងៃ
សុខភាព៖ ស្លឹករបស់ផ្លែប៊ឺរ ត្រូវបានយកមកផ្សំធ្វើជាតែ ដាំពិសាជួយព្យាបាលជម្ងឺមួយចំនួន។


បទយកការណ៍
បទយកការណ៍ (វីដេអូ) ៖ «អត្ថប្រយោជន៍ និងស្នាមញញឹមរបស់ពលរដ្ឋភូមិស្រែអន្ទាក់ ឃុំសាលាក្រៅ ចំពោះការវាស់វែងចុះបញ្ជីដីធ្លីជាប្រព័ន្ធ»
ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺជាគោលនយោបាយអាទិភាពដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ សំដៅធានាសុវត្ថិភាពនៃការកាន់កាប់ដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ។ គោលនយោបាយនេះ បាននិងកំពុងលុបបំបាត់ទំនាស់ដីធ្លី បង្កើនទំនុកចិត្ត និងជួយកាត់បន្ថយភាពក្រីក្រ តាមរយៈការប្រែក្លាយដីធ្លីឱ្យទៅជាទ្រព្យសកម្ម និងមានតម្លៃស្របតាមច្បាប់។ ជាក់ស្ដែង នៅក្នុងខេត្តប៉ៃលិន ការចុះបញ្ជីដីធ្លីជាប្រព័ន្ធនៅភូមិស្រែអន្ទាក់ ឃុំសាលាក្រៅ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលខេត្ត និងមន្ទីរជំនាញ ដើម្បីធានាឱ្យបងប្អូនប្រជាពលរដ្ឋទទួលបាននូវប័ណ្ណកម្មសិទ្ធិដីធ្លីត្រឹមត្រូវច្បាស់លាស់។

