ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

នយោបាយ
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរ ឯកឧត្តមបណ្ឌិត តាន់ ស្រ៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល (Tan Sri Dato (Dr.) Johari Bin Abdul) ប្រធានរដ្ឋសភាម៉ាឡេស៊ី
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរ ឯកឧត្តមបណ្ឌិត តាន់ ស្រ៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល (Tan Sri Dato (Dr.) Johari Bin Abdul) ប្រធានរដ្ឋសភាម៉ាឡេស៊ី ព្រមទាំង ជូនចំពោះ សហការី និងប្រជាជនម៉ាឡេស៊ី ក្នុងឱកាសនៃការប្រារព្ធខួប លើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិម៉ាឡេស៊ី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ


សុខាភិបាល
អាហារដែលលោកអ្នកមិនគួរទទួលទានទេ នៅពេលបញ្ហាឈឺក្រពះរើឡើង
សុខភាព ៖ ប្រសិនបើលោកអ្នកមានបញ្ហាជំងឺក្រពះរើឡើង សូមផ្អាកទទួលទានអាហារទាំងអស់នេះ ពីព្រោះអាហារប្រភេទនេះ នឹងធ្វើឱ្យបញ្ហាឈឺក្រពះរបស់លោកអ្នកកាន់តែធ្ងន់ធ្ងរ ។


សិល្បៈនិងវប្បធម៌
មន្ទីរវប្បធម៌ខេត្តប៉ៃលិន ប្រគល់-ទទួលវត្ថុបុរាណចំនួន ៥៦ មុខ រក្សាទុកក្នុងសារមន្ទីរដើម្បីសុវត្ថិភាព និងការអភិរក្ស
(ប៉ៃលិន)៖ វត្ថុបុរាណសរុបចំនួន ៥៦ មុខ ដែលរួមមានបំណែកកុលាលភាជន៍ បំណែកឆ្អឹង លោហៈធាតុ និងវត្ថុធ្វើពីថ្ម ត្រូវបានប្រគល់ជូនការិយាល័យសារមន្ទីរខេត្តប៉ៃលិន ដើម្បីរៀបចំរក្សាទុកក្នុងឃ្លាំងឱ្យមានសុវត្ថិភាពខ្ពស់ សម្រាប់បម្រើដល់ការសិក្សាស្រាវជ្រាវ និងការអភិរក្សសម្បត្តិបេតិកភណ្ឌជាតិ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ចេញគោលការណ៍ ឲ្យបណ្តេញចេញពីក្របខណ្ឌចំពោះមន្ត្រីក្រសួងមហាផ្ទៃ ទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ បើសិនបើកបរទាំងស្រវឹង ហើយបង្កគ្រោះថ្នាក់ចរាចរណ៍
ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នឹងបណ្ដេញមន្ដ្រីចំណុះក្រសួងមហាផ្ទៃរូបណា ដែលផឹកស៉ីស្រវឹងហើយបង្កគ្រោះថ្នាក់ចរាចរណ៍ ឬបង្កភាពអសីលធម៌ក្នុងសង្គម ដោយមិនទាន់បូកបញ្ចូលការទទួលខុសត្រូវផ្សេងៗទៀតនោះទេ។


នយោបាយ
រដ្ឋមន្ត្រីចក្រភពអង់គ្លេសទទួលបន្ទុកឥណ្ឌូប៉ាស៊ីហ្វិកបានអញ្ជើញចុះមកទស្សនកិច្ចសាលាបឋមសិក្សាគោកប្រាសាទដែលរងផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពានរបស់ថៃ
នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦វត្តមានលោកជំទាវ Winterton រដ្ឋមន្ត្រីចក្រភពអង់គ្លេសទទួលបន្ទុកឥណ្ឌូប៉ាស៊ីហ្វិកបានអញ្ជើញចុះមកទស្សនកិច្ចសាលាបឋមសិក្សាគោកប្រាសាទ ស្ថិតនៅភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដើម្បីចុះពិនិត្យដោយផ្ទាល់នូវអគាសិក្សាដែលរងផលប៉ះពាល់យ៉ាងខ្លាំងពីជម្លោះព្រំដែនកម្ពុជា-ថៃនាពេលថ្មីៗកន្លងមក និងដំណើរការកម្មវិធីអប់រំ ដែលទទួលបានការគាំទ្រពីប្រទេសចក្រភពអង់គ្លេស (Britain) ជាពិសេសការជួយសង្គ្រោះ និងផ្ដល់ឱកាសសិក្សារៀនសូត្រដល់កុមារដែលបានផ្លាស់ទីលំនៅដោយសារបញ្ហាជម្លោះ។


បរិស្ថាន
មន្ទីរបរិស្ថានខេត្តប៉ៃលិន បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅអនុវត្តបន្ត
(ប៉ៃលិន)៖ នៅព្រឹកថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ លោក សាក់ សាវរិទ្ធ ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំខែសីហា និងលើកទិសដៅអនុវត្តបន្ត របស់មន្ទីរបរិស្ថានខេត្តប៉ៃលិន នៅសាលប្រជុំភ្នំខៀវ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្រ្តីក្រោមឱវាទមន្ទីរជាច្រើនរូប។


សន្តិសុខសង្គម
ក្រុមប្រឹក្សាសង្កាត់ទួលល្វា បើកកិច្ចប្រជុំសាមញ្ញលើកទី៥០ អាណត្តិទី៥ ដើម្បីពិនិត្យ និងអនុម័តរបៀបវារៈសំខាន់ៗចំនួនបី
លោកស្រី ទន់ ស៊ីម៉េន ប្រធានក្រុមប្រឹក្សាសង្កាត់ទួលល្វា បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៥០ អាណត្តិទី៥ របស់ក្រុមប្រឹក្សាសង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយមានការចូលរួមពីសមាជិក-សមាជិកាក្រុមប្រឹក្សាសង្កាត់ មន្ត្រីរដ្ឋបាលសង្កាត់ និងភាគីពាក់ព័ន្ធជាច្រើនរូប ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើការងារអភិវឌ្ឍន៍មូលដ្ឋាន។


នយោបាយ
កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេត្តព្រះវិហារ
រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការយ៉ាងខ្លាំងក្លាបំផុតចំពោះដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ ទៅកាន់តំបន់អានសេះ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ នេះ។
ដំណើរទស្សនកិច្ចគ្មានការអនុញ្ញាតនេះ គឺជាការប៉ុនប៉ងដោយចេតនា ដើម្បីអះអាងការទាមទារខុសច្បាប់ លើដែនដីអធិបតេយ្យរបស់កម្ពុជា ដែលជាតំបន់មួយត្រូវបានកងកម្លាំងប្រដាប់អាវុធថៃកាន់កាប់ដោយខុសច្បាប់ ចាប់តាំងពីឆ្នាំមុនមក។ រាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ថា គ្មានសិទ្ធិស្របច្បាប់ណាមួយអាចកើតចេញពីទង្វើខុសច្បាប់នេះបានឡើយ។ ដូច្នេះ ការកាន់កាប់ដោយខុសច្បាប់លើដែនដីអធិបតេយ្យរបស់កម្ពុជា មិនអាចធ្វើឱ្យមានភាពស្របច្បាប់ តាមរយៈការធ្វើទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃនេះបានឡើយ។


នយោបាយ
បទវិចារណកថា(Video) ៖ កម្ពុជាចង់ឱ្យសភាដើរតួនាទីកាន់តែសំខាន់ និងសកម្ម ដើម្បីការពារសន្តិភាព និងសណ្តាប់ធ្នាប់ពិភពលោកដែលកំពុងតែបែកបាក់
បទវិចារណកថា៖ កម្ពុជាចង់ឱ្យសភាដើរតួនាទីកាន់តែសំខាន់ និងសកម្ម ដើម្បីការពារសន្តិភាព និងសណ្តាប់ធ្នាប់ពិភពលោកដែលកំពុងតែបែកបាក់


សុខាភិបាល
ផ្តាសសាយក្នុងរដូវភ្លៀង ដែលយើងគួរយល់ដឹង
សុខភាព៖ រដូវភ្លៀង ជារដូវដែលមនុស្សងាយឆ្លងជំងឺផ្តាសសាយធំ ជាពិសេសេកុមារតូចៗ។អ្នកជំងឺផ្តាសសាយធំ ភាគច្រើនបានបង្ហាញនូវរោគសញ្ញា ដូចជា គ្រុនក្តៅលើសពី ៣៨,៥អង្សាសេ ក្អក ក្អកស្ងួត ឈឺក ហៀរសំបោរ ឈឺក្បាល អស់កម្លាំងងងុយដេក និងករណីខ្លះអាចវិវឌ្ឍទៅហត់។


ពាណិជ្ជកម្ម
ក្រសួងពាណិជ្ជកម្ម៖ មោទនភាពផលិតផលកសិផលខ្មែរនៅលើឆាកអន្តរជាតិ ឆ្លុះបញ្ចាំងពីទិសដៅយុទ្ធសាស្ត្ររបស់ សម្តេចធិបតី ក្នុងការលើកកម្ពស់ខ្សែច្រវាក់ផលិតផលកសិ-កែច្នៃកម្ពុជា
(AKP) ផ្អែកលើអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ និងទិសដៅយុទ្ធសាស្ត្ររបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបន្តជំរុញពិពិធកម្មទីផ្សារ លើកកម្ពស់សមត្ថភាពកែច្នៃក្នុងស្រុក និងពង្រឹងខ្សែច្រវាក់តម្លៃកសិ-ចំណីអាហារជាតិ ក្រសួងពាណិជ្ជកម្ម តាមរយៈការអនុវត្តផ្ទាល់របស់ក្រុមការងារជំរុញការនាំចេញ បាននិងកំពុងបោះជំហានយ៉ាងស្វាហាប់ជាមួយយុទ្ធនាការ «Made in Cambodia» ដើម្បីជំរុញការនាំចេញផលិតផលកសិ-កែច្នៃកម្ពុជាបន្តឈានចូលទីផ្សារកម្រិតខ្ពស់ និងផ្សារទំនើបខ្នាតយក្សលំដាប់ពិភពលោក។


សន្តិសុខសង្គម
ឯកឧត្តម នេត្រ ភក្ត្រា អញើញចែកអំណោយជូនដល់ក្រុមគ្រួសារដែលមានជីវភាពខ្វះខាត និងរងគ្រោះដោយទឹកជំនន់ នៅខេត្តក្រចេះ
(ក្រចេះ) ៖ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ រួមជាមួយក្រុមការងារ អាជ្ញាធរឃុំព្រៃសាម៉ាន់ និងអាជ្ញាធរស្រុកឆ្លូង នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ អញ្ជើញចុះចែកអំណោយជូនដល់ក្រុមគ្រួសារដែលមានជីវភាពខ្វះខាត និងរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គ ដោយមានការគាំទ្រពីគម្រោងឃ្លាំងអាហារសហគមន៍របស់មូលនិធិអ៉ីម៉ាន់កម្ពុជា។


អប់រំ និងកីឡា
មន្ត្រីពុទ្ធិកសិក្សា និងព្រះមេគណទាំងពីរគណៈ ចុះស្រង់ស្ថិតិសមណសិស្ស-សិស្ស នៅពុទ្ធិកអនុវិទ្យាល័យ សម្តេច ហ៊ុន សែន ប៉ៃលិន
ប៉ៃលិន៖ នៅព្រឹកថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ លោក ង៉ែត ច័ន្ទរតនៈ ប្រធានការិយាល័យពុទ្ធិកសិក្សា និងបណ្ណាល័យ រួមជាមួយព្រះមេគណទាំងពីរគណៈ ខេត្តប៉ៃលិន បាននិមន្ត និងអញ្ជើញចុះស្រង់ស្ថិតិសមណសិស្ស និងសិស្សដោយផ្ទាល់ នៅសាលាពុទ្ធិកអនុវិទ្យាល័យ សម្តេច ហ៊ុន សែន ប៉ៃលិន ដែលមានទីតាំងស្ថិតនៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

