ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

នយោបាយ
▶️វីដេអូ (Video) ៖ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នៅលើក្តារអុកភូមិសាស្ត្រនយោបាយសកលនេះ យើងត្រូវតែវាយតម្លៃឱ្យបានហ្មត់ចត់ អំពីជោគវាសនាចុងក្រោយនៃប្រទេសតូចៗ និងប្រទេសកំពុងអភិវឌ្ឍ។
▶️វីដេអូ៖ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នៅលើក្តារអុកភូមិសាស្ត្រនយោបាយសកលនេះ យើងត្រូវតែវាយតម្លៃឱ្យបានហ្មត់ចត់ អំពីជោគវាសនាចុងក្រោយនៃប្រទេសតូចៗ និងប្រទេសកំពុងអភិវឌ្ឍ។ ការពិតដ៏ជូរចត់នោះគឺថា ប្រទេសកំពុងអភិវឌ្ឍ ត្រូវស្ថិតនៅក្រោមឥទ្ធិពលនៃខ្យល់បក់រេរា មិនអាចទាយ ទុកជាមុនបាននៃការប្រកួតប្រជែងរវាងមហាអំណាច ហើយពួកគេ ជារឿយៗ បានក្លាយ ទៅជាជនរងគ្រោះជាប្រព័ន្ធ ដោយរងការដាក់សម្ពាធយ៉ាង ខ្លាំងក្លាពីសកលលោក។


នយោបាយ
( Viceo) : ប្រសាសន៍ដើមទាំងស្រុងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើក «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២»
ប្រសាសន៍ដើមទាំងស្រុងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើក «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២» ក្រោមប្រធានបទ «សន្តិភាព ភាពធន់ និងវិបុលភាពរួម៖ ចក្ខុវិស័យយុទ្ធសាស្ត្ររបស់កម្ពុជា សម្រាប់ពិភពលោកដែលមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ» ។


កសិកម្ម
មន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន ចុះចាក់វ៉ាក់សាំងការពារជំងឺសារទឹកគោ ជូនពលរដ្ឋឃុំស្ទឹងត្រង់
(ប៉ៃលិន)៖ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោក ខៀវ សុថុន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានដឹកនាំក្រុមការងារ ចុះអនុវត្តការចាក់វ៉ាក់សាំងការពារជំងឺសារទឹកគោ ស្ថិតក្នុងភូមិភ្នំក្រិញ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ក្រោមការចង្អុលបង្ហាញពីលោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន ក្នុងគោលបំណងដើម្បីបង្ការ ទប់ស្កាត់ និងព្យាបាលជំងឺសត្វនៅមូលដ្ឋាន ឱ្យបានទាន់ពេលវេលា កាត់បន្ថយហានិភ័យ នៃការកើត និងការរីករាលដាលជំងឺសត្វ។


នយោបាយ
ថ្នាក់ដឹកនាំខេត្តប៉ៃលិន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
(ប៉ៃលិន)៖ ព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និង លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងថ្នាក់ដឹកនាំពាក់ព័ន្ធ បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី តាមរយៈប្រព័ន្ធ Zoom ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។


សកម្មភាពថ្នាក់ដឹកនាំ
▶️វីដេអូ( Video) ៖ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នៅក្នុងកាលៈទេសៈសកលដ៏គ្រោះថ្នាក់ យើងត្រូវតែគិតគូរឡើងវិញអំពីតួនាទីពិត ប្រាកដនៃអំណាចនីតិប្បញ្ញត្តិ
▶️វីដេអូ៖ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នៅក្នុងកាលៈទេសៈសកលដ៏គ្រោះថ្នាក់ យើងត្រូវតែគិតគូរឡើងវិញអំពីតួនាទីពិត ប្រាកដនៃអំណាចនីតិប្បញ្ញត្តិ និងរបៀបដែលយើងអាចបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក ដោយប្រសិទ្ធភាពជាមួយអំណាចនីតិប្រតិបត្តិ។ អំណាចនីតិប្បញ្ញត្តិ មិនអាចដំណើរការត្រឹម តែជាម៉ាស៊ីនអនុម័តច្បាប់ដោយអកម្ម ឬជាអ្នកឈរមើលវិបត្តិដែលកំពុងកើតឡើងនោះឡើយ។


សកម្មភាពថ្នាក់ដឹកនាំ
▶️វីដេអូ (Video) ៖ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការពិតនាពេលបច្ចុប្បន្នបានក្រើនរំលឹកយើងថា ទោះបីជាយើងត្រឹមតែអង្គុយមើល ភ្លើងសង្គ្រាមនៅតំបន់ដទៃក៏ដោយ ក៏ផ្សែងហុយអាចធ្វើឱ្យយើងថប់ដង្ហើមដូចគ្នា។
▶️វីដេអូ៖ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការពិតនាពេលបច្ចុប្បន្នបានក្រើនរំលឹកយើងថា ទោះបីជាយើងត្រឹមតែអង្គុយមើល ភ្លើងសង្គ្រាមនៅតំបន់ដទៃក៏ដោយ ក៏ផ្សែងហុយអាចធ្វើឱ្យយើងថប់ដង្ហើមដូចគ្នា។ ផលប៉ះពាល់សេដ្ឋកិច្ចដែលបណ្ដាលមកពីសង្គ្រាមនៅឆ្ងាយៗ មិនមែនជារឿងដាច់ដោយឡែកទៀតទេ តែបានប៉ះពាល់ដោយផ្ទាល់ដល់សេដ្ឋកិច្ចក្នុងស្រុករបស់យើង តាមរយៈតម្លៃប្រេងឥន្ធនៈដែលហក់ឡើងយ៉ាងគំហុក ការផ្តាច់ចរន្តទីផ្សារនាំចេញ និងអត្រាអតិផរណាកាន់តែខ្ពស់។


នយោបាយ
វីដេអូ (Video) ៖ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្តេចមានទស្សនៈ ស្ថាប័ននីតិប្បញ្ញត្តិគួរតែជំរុញរបៀបវារៈ យុទ្ធសាស្ត្រចំនួនប្រាំ
▶️វីដេអូ៖ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្តេចមានទស្សនៈ ស្ថាប័ននីតិប្បញ្ញត្តិគួរតែជំរុញរបៀបវារៈ យុទ្ធសាស្ត្រចំនួនប្រាំ ដូចខាងក្រោម ជាមួយនឹងសកម្មភាពជាក់ស្ដែង ដែលអាចអនុវត្តបាន។


សកម្មភាពថ្នាក់ដឹកនាំ
▶️វីដេអូ (Video) ៖ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ពិភពលោកអាចនឹងបន្តជួបភាពវឹកវរ ហើយសម្ពាធភូមិសាស្ត្រនយោបាយនឹងកាន់ តែកើនខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ពិភពលោកអាចនឹងបន្តជួបភាពវឹកវរ ហើយសម្ពាធភូមិសាស្ត្រនយោបាយនឹងកាន់ តែកើនខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ទោះជាយ៉ាងណាក៏ដោយ ជោគវាសនានៃប្រជាជាតិ របស់យើងមិនត្រូវស្ថិតនៅលើចុងប៊ិចរបស់ប្រទេសមហាអំណាចនោះទេ ហើយក៏មិនអាស្រ័យលើការប្រែប្រួលមិនប្រាកដប្រជានៃក្តារអុកភូមិសាស្ត្រនយោបាយនោះដែរ។ ជោគវាសនា នៃប្រជាជាតិរបស់យើង គឺស្ថិតនៅលើដៃរបស់យើងផ្ទាល់យ៉ាងពិតប្រាកដ។


សន្តិសុខសង្គម
រដ្ឋបាលខេត្តប៉ៃលិន បន្តជំរុញការទប់ស្កាត់ និងលុបបំបាត់ជំងឺគ្រុនចាញ់ អោយអស់ពីខេត្តប៉ៃលិន
ប៉ៃលិន៖ លោកស្រី ជា ដាណែត អភិបាលរងខេត្តប៉ៃលិន តំណាងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានជំរុញដល់ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត អាជ្ញាធរដែនដី និងអង្គការដៃគូពាក់ព័ន្ធទាំងអស់ ត្រូវបន្តរួមគ្នាពង្រឹងការទប់ស្កាត់ និងលុបបំបាត់ជំងឺគ្រុនចាញ់ឱ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងបង្កើនការផ្សព្វផ្សាយអប់រំសុខភាពដល់សហគមន៍ឱ្យបានទូលំទូលាយ។


នយោបាយ
(Video) : ប្រសាសន៍ដើមទាំងស្រុងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើក «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២»
ប្រសាសន៍ដើមទាំងស្រុងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើក «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២» ក្រោមប្រធានបទ «សន្តិភាព ភាពធន់ និងវិបុលភាពរួម៖ ចក្ខុវិស័យយុទ្ធសាស្ត្ររបស់កម្ពុជា សម្រាប់ពិភពលោកដែលមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ» ។
រាជធានីភ្នំពេញ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦


ការអភិវឌ្ឍ
អភិបាលស្រុកសាលាក្រៅ៖ រួមគ្នាលើកតម្កើងកិត្តិយស និងមោទនភាពជាតិ គឺជាភារកិច្ចរបស់ប្រជាជនខ្មែរ
(ប៉ៃលិន)៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នេះ លោក សៀ សុខុម អភិបាល នៃគណៈអភិបាលស្រុកសាលាក្រៅ បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ រួមជាមួយកងកម្លាំងប្រជាការពារភូមិ ចុះអនុវត្តសកម្មភាពកែលម្អសោភ័ណភាព និងលើកកម្ពស់សណ្តាប់ធ្នាប់សាធារណៈ ដោយបានធ្វើការរៀបចំផ្លាស់ប្តូរទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ដែលមានសភាពចាស់ រហែក និងស្លកពណ៌ ដោយជំនួសមកវិញ នូវទង់ជាតិថ្មីស្រឡាង ហើយសកម្មភាពផ្លាស់ប្តូរទង់ជាតិថ្មីនេះ បានធ្វើឡើងនៅតាមបណ្តោយស្ពានសន្តិភាព ដែលស្ថិតនៅក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។


កសិកម្ម
មន្ត្រីជំនាញកសិកម្មខេត្តប៉ៃលិន ចុះអន្តរាគមន៍ និងផ្តល់ថ្នាំកសិកម្មទប់ស្កាត់ដង្កូវហ្វូងប្រភេទថ្មីលើផ្ទៃដីពោតក្រហម ៣៥ហិកតា នៅស្រុកសាលាក្រៅ
ប៉ៃលិន៖ មន្ត្រីជំនាញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានចុះពិនិត្យ វាយតម្លៃ និងចាត់វិធានការអន្តរាគមន៍ជាបន្ទាន់ ដោយផ្តល់ថ្នាំកសិកម្ម និងណែនាំបច្ចេកទេសកម្ចាត់ដង្កូវហ្វូងប្រភេទថ្មី ដែលកំពុងស៊ីបំផ្លាញដំណាំពោតក្រហមរបស់ប្រជាកសិករចំនួន ២៨គ្រួសារ លើផ្ទៃដីប្រមាណ ៣៥ហិកតា ក្នុងភូមិឡាក់ហុកពី ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។


សន្តិសុខសង្គម
Podcast «កញ្ចក់ទិព្វ» | EP.2 ប្រធានបទ «ការត្រៀមខ្លួនក្រោយបញ្ចប់មធ្យមសិក្សាទុតិយភូមិ ដើម្បីឆ្លើយតបទីផ្សារការងារ»
វាគ្មិនពិសេស ៣រូប ដែលនឹងចូលរួមក្នុង Podcast នេះ រួមមាន៖
1.ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ 2.ឯកឧត្តមសាស្ត្រាចារ្យ ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ 3.ឧកញ៉ាបណ្ឌិត ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន Westline Education Group និងជាប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា។

